វេស្សន្តរជាតកទី ១០

ក្បាលទី 52 · ទំព័រ 321

( ព្រះឥន្ទ្រាធិរាជទ្រង់ត្រាស់ថា ) ម្នាលនាងផុស្សតីដ៏មាន ពន្លឺនៃសម្បុរដ៏ប្រសើរ មានអវ័យវៈខាងដើមដ៏ល្អ នាងចូរទទួលពរ ១០ ប្រការ លើផែនដីដែលជាពរពេញចិត្តរបស់នាង ។ ( នាងផុស្សតីទេវធីតាក្រាបបង្គំទូលថា ) បពិត្រទេវរាជ ខ្ញុំម្ចាស់ សូមថ្វាយបង្គំព្រះអង្គ ចុះខ្ញុំម្ចាស់បានធ្វើអំពើអាក្រក់ដូចម្តេចបានជាព្រះអង្គ មកញ៉ាំងខ្ញុំម្ចាស់ឲ្យឃ្លាតចាករមណីយដ្ឋាន ដូចជាខ្យល់ដែលបក់រំលើង ដើមឈើដូច្នោះ ។ ( ព្រះឥន្ទ្រា… ) នាងឥតបានធ្វើអំពើអាក្រក់ទេ មួយទៀតនាង មិនមែនជាទីស្អប់នៃខ្ញុំទេ តែថានាងអស់បុណ្យហើយ បានជាខ្ញុំនិយាយនឹង នាងយ៉ាងនេះ ។ នាងមានសេចក្តីស្លាប់កេកោជិតណាស់ហើយ មុខជានឹងមាន សេចក្តីព្រាត់ប្រាស កាលបើខ្ញុំឲ្យនូវពរ ១០ ប្រការនេះ នាងចូរទទួលយក ចុះ ។ ( នាងផុស្សតី… ) បពិត្រសក្កទេវរាជដ៏ចម្រើន ជាឥស្សរៈលើ ពួកទេវតាទាំងអស់ បើព្រះអង្គទ្រង់ប្រទានពរដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់សូមឲ្យបាន ទៅក្នុងព្រះរាជនិវេសន៍នៃព្រះបាទសិវិរាជនោះ ១ សូមឲ្យមាននេត្រាដ៏ខ្មៅដូចជា កូនម្រឹគញីមានភ្នែកខ្មៅ ១ សូមឲ្យមានចិញ្ចើមខ្មៅ ១ បពិត្រព្រះអង្គ ទ្រង់បាន បំពេញទានក្នុងកាលមុន ខ្ញុំម្ចាស់ទៅកើតក្នុងព្រះរាជនិវេសន៍នោះសូមឲ្យមាន ឈ្មោះថា ផុស្សតី ( ដូចដើម ) សូមឲ្យបានបុត្តដ៏ប្រសើរដែលចូលចិត្តឲ្យទាន ជាអ្នកគួរដល់ស្មូម មិនមានសេចក្តីកំណាញ់ ជាបុគ្គលដែលព្រះរាជាប្រទេស ដទៃបូជា ជាអ្នកមានកេរ្តឈ្មោះ មានយស ១ ។ កាលខ្ញុំម្ចាស់ទ្រទ្រង់គភ៌ សូម កុំឲ្យមានពោះបោងឡើង ដូចជាដងធ្នូដែលគេសិតស្មើដូច្នោះ ១ ។ បពិត្រព្រះវា សវៈ ខ្ញុំម្ចាស់សូមកុំឲ្យមានដោះយារវែង ១ សក់ខ្ញុំម្ចាស់សូមកុំឲ្យមានសក់ស្កូវ ១ ខ្ញុំម្ច