កាមសុត្តនិទ្ទេសទី ១
( ព្រះមានព្រះភាគត្រាស់ថា ) កាលសត្វប្រាថ្នាកាម បើវត្ថុ នោះ សម្រេចដល់សត្វនោះ សត្វរមែងមានចិត្តប្រកបដោយបីតិពិត ( ព្រោះ ) សត្វប្រាថ្នានូវវត្ថុណា បាន ( នូវវត្ថុនោះ ) ។ ពាក្យថា កាម ក្នុងពាក្យថា កាលសត្វប្រាថ្នាកាម ដូច្នេះ បើ តាមឧទ្ទាន បានដល់ កាមពីរ គឺ វត្ថុកាម ១ កិលេសកាម ១ ។ ពួកវត្ថុកាមដូចម្តេច ។ រូបជាទីគាប់ចិត្ត សំឡេងជាទីគាប់ចិត្ត ក្លិនជាទី គាប់ចិត្ត រសជាទីគាប់ចិត្ត ផ្សព្វជាទីគាប់ចិត្ត កម្រាល គ្រឿងស្លៀកពាក់ ខ្ញុំ ស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែ ចម្ការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំងនិងវត្ថុដែលគួរត្រេកអរណាមួយ ឈ្មោះថា វត្ថុកាម ។ មួយទៀត កាម ទាំងឡាយជាអតីត កាមទាំងឡាយជាអនាគត កាមទាំងឡាយជាបច្ចុប្បន្ន កាមទាំងឡាយជាខាងក្នុង កាមទាំងឡាយជាខាងក្រៅ កាមទាំងឡាយទាំង ខាងក្នុងទាំងខាងក្រៅ កាមទាំងឡាយថោកទាប កាមទាំងឡាយជាកណ្តាល