វត្ថុកាម
កាមទាំងឡាយដ៏ខ្ពង់ខ្ពស់ កាមទាំងឡាយមានក្នុងអបាយ កាមទាំងឡាយ មានក្នុងមនុស្ស កាមទាំងឡាយជាទិព្វ កាមទាំងឡាយដែលតាំងឡើងឯង កាម ទាំងឡាយដែលខ្លួននិម្មិត កាមទាំងឡាយដែលអ្នកដទៃនិម្មិត កាមទាំងឡាយ ដែលបុគ្គលហួងហែង កាមទាំងឡាយដែលបុគ្គលមិនបានហួងហែង កាមទាំងឡាយ ដែលបុគ្គលរាប់អានថាជារបស់អញ កាមទាំងឡាយដែលបុគ្គលមិនរាប់អាន ថាជារបស់អញ ពួកធម៌ជាកាមាវចរទាំងអស់ក្តី ពួកធម៌ជារូបាវចរទាំងអស់ ក្តី ពួកធម៌ជាអរូបាវចរទាំងអស់ក្តី ដែលជាវត្ថុនៃតណ្ហាជាអារម្មណ៍នៃ តណ្ហា ឈ្មោះថា កាម ដោយអត្ថថា គួរប្រាថ្នា ដោយអត្ថថា គួរត្រេកអរ ដោយអត្ថថា គួរស្រវឹងទាំងនេះហៅថា វត្ថុកាម ។ ពួកកិលេសកាមដូចម្តេច ។ សេចក្តីប្រាថ្នា ឈ្មោះថាកាម សេចក្តីត្រេកអរ ឈ្មោះថាកាម សេចក្តីត្រេកអរដ៏មានកម្លាំងឈ្មោះថាកាម សេចក្តីត្រិះរិះ ឈ្មោះ ថាកាម តម្រេក ឈ្មោះថាកាម តម្រេកដោយការត្រិះរិះ ឈ្មោះថា កាម បាន ដល់ សេចក្តីប្រាថ្នាក្នុងកាម ក្នុងកាមទាំងឡាយ សេចក្តីត្រេកអរក្នុងកាម សេចក្តីរីករាយក្នុងកាម តណ្ហាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីអន្ទះអន្ទែង ក្នុងកាម ការជ្រប់ក្នុងកាម ការងប់ចុះក្នុងកាម អន្លង់គឺកាម គ្រឿង ប្រកបគឺកាម ការថ្ពក់ជាប់គឺកាម នីវរណៈគឺកាមច្ឆន្ទៈ ( នឹងពាក្យដែលព្រះមាន ព្រះភាគត្រាស់ថា ) នែកាម តថាគតបានឃើញឫសគល់របស់អ្នកហើយ នែកាម អ្នកឯង កើតអំពីសេចក្តីត្រិះរិះ តថាគតមិនត្រិះរិះចំពោះអ្នកទេ នែកាម អ្នកនឹងមិនមាន