កាមសាបសូន្យ
រណៈគឺកាមឆន្ទៈក្នុងកាមទាំងឡាយណា កាមឆន្ទៈនោះរបស់សត្វនោះជា សភាពកើតហើយ កើតព្រមហើយ កើតឡើងហើយ កើតចំពោះហើយ កើត ប្រាកដហើយ ។ ពាក្យថា កាលសត្វ គឺកាលសត្វ ជន មាណព បុរស បុគ្គល ជីវសត្វ សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្ទ្រិយ សត្វកើតអំពី មនុស្ស ព្រោះហេតុនោះ ( ទ្រង់ត្រាស់ថា ) កាលសត្វមានឆន្ទៈកើតហើយ ។ ពាក្យថា កាមទាំងឡាយនោះ សាបសូន្យទៅ អធិប្បាយថា កាមទាំងឡាយនោះ សាបសូន្យ ឬសត្វនោះសាបសូន្យចាកកាមទាំងឡាយ ។ កាមទាំងឡាយនោះ សាបសូន្យដោយប្រការដូចម្តេច ។ ព្រះរាជាទាំងឡាយ នាំយកភោគៈទាំងឡាយនោះ របស់សត្វនោះ ដែលកំពុងរស់នៅ ឬ ពួកចោរនាំយកទៅ ឬភ្លើងឆេះ ឬទឹកបន្សាត់យកទៅ ឬញាតិ សាច់មិនជាទី គាប់ចិត្តដណ្តើមយក ឬសត្វនោះមិនបានកំណប់ដែលខ្លួនកប់ទុក ការងារទាំងឡាយ ដែលប្រកបខុសទំនង ខូចខាតទៅ បុគ្គលសម្លាប់ត្រកូលកើតឡើង ក្នុងត្រកូល បុគ្គលណា ( ជាខាងក្រោយ ) ខ្ជះខ្ជាយ បំផ្លាញ កំចាត់បង់ នូវភោគៈទាំងនោះ បុគ្គលនោះឈ្មោះថា អ្នកមានសេចក្តីវិនាស ព្រោះភាព នៃការមិនទៀង កាមទាំងឡាយនោះ សាបសូន្យ សាបសូន្យស្រឡះ ខ្ចាត់ភ្លាត់ លះបង់ បាត់បង់ រលាយរលត់ទៅ យាងនេះ ។ បុគ្គលនោះ សាបសូន្យចាកកាមទាំងឡាយ ដោយប្រការដូចម្តេច ។ ភោគៈ ទាំងឡាយនោះ ឋិតនៅ តែបុគ្គលនោះ ឃ្លាត ស្លាប់ អន្តរធាន វិនាសទៅ បុគ្គលនោះ ឈ្មោះថាសាបសូន្យ សាបសូន្យស្រឡះ ខ្ចាត់ភ្លាត់ បាត់បង់ អន្តរ ធាន វិនាសទៅ យាងនេះ ។ ចោរទាំងឡាយ ព្រះរាជាទាំងឡាយ នាំយកទ្រព្យទៅ ភ្លើងឆេះទ្រព្យ ប្រយោជន៍វិនាសទៅ បុគ្គលលះបង់សរីរៈ ព្រមទាំងរបស់ដែលហួងហែង ដោយមរណៈ អ្នកប្រាជ្ញជ្រាបសេចក្តីនេះហើយ គប្បីបរិភោគផង ឲ្យទានផង លុះបានឲ្យទាន និងបរិភោគតាមសមគួរដល់អានុភ