លះកាមដោយហេតុ២យ៉ាង
ដោយជើង បុគ្គលនោះ ជាអ្នកមានសតិ រមែងកន្លងវិសត្តិកាតណ្ហានេះក្នុង លោក ។ អធិប្បាយពាក្យថា បុគ្គលណា វៀរកាមទាំងឡាយ ត្រង់ពាក្យ ថា បុគ្គលណា គឺជនណា បែបណា ប្រកបដោយប្រការណា តាំងនៅដោយ ប្រការណា មានប្រការយាងណា ដល់ឋានៈណា ប្រកបដោយធម៌ណា ទោះជា ក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា ឬមនុស្ស ។ ពាក្យថា កាមទាំងឡាយ ក្នុងពាក្យថា វៀរកាមទាំងឡាយ ដូច្នេះ បើតាម ឧទ្ទាន បានដល់កាមពីរ គឺវត្ថុកាម ១ កិលេសកាម ១ ។ បេ ។ ទាំងនេះ លោកហៅថា វត្ថុកាម ។ បេ ។ ទាំងនេះ លោកហៅថា កិលេសកាម ។ ត្រង់ ពាក្យថា វៀរកាមទាំងឡាយ គឺបុគ្គលវៀរកាមទាំងឡាយ ដោយហេតុពីរ គឺ ដោយកិរិយាសង្កត់សង្កិន ឬដោយការផ្តាច់ផ្តិល ។ បុគ្គលវៀរកាម ដោយកិរិយាសង្កត់សង្កិន តើដូចម្តេច ។ បុគ្គលកាល ឃើញថា កាមទាំងឡាយ មានឧបមាដូចរាងឆ្អឹង ដោយសេចក្តីថា មានសេចក្តី ត្រេកអរតិច ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចដុំសាច់ ដោយសេចក្តីថា ជារបស់សាធារណ៍ ដល់សត្វ មានប្រមាណច្រើន ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចគប់ស្មៅ ដោយសេចក្តីថា ដុត កំដៅរឿយ ៗ ឈ្មោះថាវៀរកាមដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយសេចក្តីថា មានកិរិយា ក្តៅរោលរាលខ្លាំង ឈ្មោះថាវៀរកាមដោយកិរិយាសង្កត់សង្កិន កាលឃើញ ថា កាមទាំងឡាយ មានឧបមាដូចការយល់សប្តិ ដោយសេចក្តីថា មានកិរិយា តាំងឡើង ដ៏ផ្តេសផ្តាស ឈ្មោះថាវៀរកាមដោយកិរិយាសង្កត់សង្កិន កាល ឃើញថា កាមទាំងឡាយមានឧបមាដូចរបស់ដែលខ្ចីគេ ដោយសេចក្តីថា ជា របស់ប្រព្រឹត្តទៅ មួយដងមួយកាលប៉ុណ្ណោះ ឈ្មោះថា