លះកាមដោយសមុច្ឆេទ
ឡើងដល់អ្នកមានបីតិ ព្រោះអាស្រ័យបីតិ ក៏យាងនោះ ។ ព្រោះហេតុនោះ ទើបលោកពោលថា វិត្តិ ។ បទនេះជាឈ្មោះរបស់បីតិ ដែលតាំងនៅដោយ សភាវៈនៃការត្រេកអរ ។ បុគ្គលអ្នកមានបីតិ លោកហៅថា មានការត្រេកអរ ព្រោះមានកាយនិងចិត្តផ្សាយឡើង ។ ភាវៈនៃការត្រេកអរ ឈ្មោះថា ឱទគ្យំ ។ ភាពជាអ្នកមានចិត្តជារបស់ខ្លួន ឈ្មោះថា អត្តមនតា ។ ចិត្តរបស់បុគ្គល មិនពេញចិត្ត រមែងមិនឈ្មោះថា អត្តមនតា ព្រោះជាទីតាំងនៃទុក្ខ ។ ដូច្នោះ ភាពជាអ្នកមានចិត្តជារបស់ខ្លួន ទើបឈ្មោះថា អត្តមនតា ព្រោះជាទីតាំងនៃ សេចក្តីសុខ ។ ដូច្នោះភាពជាអ្នកមានចិត្តជារបស់ខ្លួន ទើបឈ្មោះថា អត្តមនតា អធិប្បាយថា ភាវៈនៃចិត្តរបស់ខ្លួន ក៏ព្រោះការពេញចិត្តនោះ មិន មែនជាការពេញចិត្តរបស់បុគ្គលដទៃ តែជាចេតសិកធម៌ដែលជាការស្អាតនៃ ចិត្តបុណ្ណោះ ដូច្នោះ ទើបព្រះសារីបុត្តពោលថា អត្តមនតា ចិត្តស្ស ដូច្នេះ ។ ឈ្មោះថា ចិត្តំ ព្រោះចិត្តវិចិត្រ ។ ឈ្មោះថា មនោ ព្រោះដឹងគឺជ្រាប អារម្មណ៍ មនោ នោះឯង ឈ្មោះថា មានស ។ ធម៌ដែលសម្បយុត្តជាមួយ មនោ លោកពោលថា មានស ដូចក្នុងពាក្យ ( សំយុត្តនិកាយសគាថវគ្គ ) នេះថា អន្តលិក្ខចរោ បសោ យ្វាយំ ចរតិ មានសោ អន្ទាក់គឺរាគៈណា ដែលត្រាច់ទៅលើអាកាស តែងតែប្រព្រឹត្តទៅក្នុងចិត្ត ដូច្នេះ ។ ព្រះអរហត្ត លោកពោល មានស ក្នុងគាថានេះថា កថំ ហិ ភគវា តុយ្ហំ សាវកោ សាសនេ រតោ អប្បត្តមានសោ សេក្ខោ កាលំ កយិរា ជនេសុតា ។