តណ្ហាជាវិសត្តិកា
បពិត្រព្រះមានព្រះភាគ អ្នកល្បីក្នុងប្រជុំជន សាវ័ករបស់ព្រះអង្គ ជាសេក្ខបុគ្គល មានបំណងមិនទាន់សម្រេច នៅត្រេកអរក្នុង សាសនា គប្បីធ្វើមរណកាលដូចម្តេចបាន ដូច្នេះ ។ តែក្នុងទីនេះ មានស គឺចិត្តនោះឯង ពាក្យថា មានស នេះ លោកពង្រីក ចេញដោយអំណាចព្យញ្ជនៈ ។ បទថា ហទយំ បានដល់ ចិត្ត ដើមទ្រូង លោកពោលថា ហទយៈ ដូច ក្នុងប្រយោគនេះថា ចិត្តំ វា តេ ខិបិស្សាមិ ហទយំ វា តេ ផាលេស្សាមិ យើងនឹងធ្វើចិត្តលោកឲ្យរវើរវាយ ឬហែកហបឫទ័យ ( ដើមទ្រូង ) របស់លោក ដូច្នេះ ។ ចិត្ត លោកពោលថា ហទយៈ ដូចក្នុងប្រយោគជាដើមថា ( សមីតិ មាណពនេះ ) ហាក់ជាដឹងចិត្តដោយចិត្ត ដូច្នេះ ។ ហទយវត្ថុ លោកពោល ថា ហទយៈ ដូចក្នុងបយោគជាដើមថា វក្កំ ហទយំ ទាច បេះដូង ដូច្នេះ ។ តែក្នុងទីនេះ ចិត្តនោះឯងលោក ពោលថា ហទយៈ ព្រោះអត្ថថា នៅខាងក្នុង ។ ចិត្តនោះឯង ឈ្មោះថា បណ្ឌរំ ព្រោះអត្ថថា បរិសុទ្ធិ ។ បណ្ឌរំ នោះ លោក ពោលសំដៅយកភវង្គចិត្ត ដូចព្រះដ៏មានព្រះភាគត្រាស់ទុក ( ក្នុងអង្គុត្តរនិកាយ ឯកនិបាត ) ថា ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះមានរស្មីផ្សាយ ចេញ បុន្តែចិត្តនោះឯង ត្រូវឧបក្កិលេសទាំងឡាយជាអាគន្តុកៈចូលមក ធ្វើឲ្យ សៅហ្មង ដូច្នេះ ។ សូម្បីកុសល លោកក៏ពោលថាជាបណ្ឌរៈដូចគ្នា ព្រោះ ចេញអំពីចិត្តនោះ ដូចទឹកគង្គាហូរអំពីស្ទឹងគង្គា និងដូចទឹកគោធាវរីហូរចេញ អំពីស្ទឹងគោធាវរីដូច្នោះ ។