ទាសៈ៤ពួក

ក្បាលទី 53 · ទំព័រ 76

តែសព្ទថា មនោ ក្នុងទីនេះថា មនោ មនាយតនំ ដូច្នេះ លោកពោល ដើម្បីសម្តែងភាពជាអាយតនៈនៃចិត្តបុណ្ណោះ ។ ព្រោះហេតុនោះ ទើបលោកសម្តែង មនោ សព្ទនោះថា មនោ សព្ទ នេះឈ្មោះថា មនាយតន ព្រោះជាទីនៅនៃចិត្ត ដូចទីនៅនៃទេវតា ក៏មិនមែន ដែលពិត អាយតនៈ គឺ មន ជាមនាយតនៈដូច្នេះ ។ ក្នុងពាក្យនេះ គប្បី ជ្រាបថា ឈ្មោះថា អាយតន ដោយអត្ថថា ជាទីនៅអាស្រ័យ ដោយអត្ថថា ជាប្រភពកើត ដោយអត្ថថា ជាទីប្រជុំ ដោយអត្ថថា ជាដែនកើតនិងដោយ អត្ថថា ជាហេតុ ។ ពិតយាងនោះ ទីនៅអាស្រ័យក្នុងលោកពោលថា អាយតនៈ ដូចក្នុងបយោគជាដើមថា ឥស្សរាយតនំ ទេវាយតនំ ទីនៅអាស្រ័យរបស់ អ្នកធំ ទីលំនៅរបស់ទេវតា ដូច្នេះ ។ ប្រភពកើត លោកពោលថាជាអាយតនៈ ដូចក្នុងបយោគជាដើមថា សុវណ្ណាយតនៈ ប្រភពមាស រជតាយតន ប្រភពប្រាក់ ដូច្នេះ ។ ទីប្រជុំលោកពោលថា អាយតនៈ ដូចក្នុងបយោគជាដើមថា មនោរមេ អាយតនេ សេវន្តិ នំ វិហង្គមា ពួកសត្វតែងអាស្រ័យនឹងដើមឈើនោះ ដែល នៅក្នុងព្រៃរំលោងជាទីរីករាយចិត្ត ដូច្នេះ ។ ដែនកើតលោកពោលថា អាយតនៈ ដូចក្នុងបយោគជាដើមថា ទក្ខិណាបថោ គុន្នមាយតនំ ទក្ខិណាជនបទជាដែនកើតរបស់គោទាំងឡាយ ដូច្នេះ ។ ហេតុ លោកពោលថា អាយតនៈ ដូចក្នុងបយោគជាដើមថា តត្រ តត្រេវ សិក្ខភព្វតំ បបុណាតិ សតិ សតិ អាយតនេ កាលបើហេតុមាន រមែង