បុរស៤ពួក
ក្បាលទី 53 · ទំព័រ 77
គួរដល់នូវភាពគួរជាបន្ទាល់ក្នុងធម៌នោះៗ ដូច្នេះ ។ ក្នុងទីនេះ គួរដោយអត្ថទាំង ៣ គឺដោយអត្ថថា ជាដែនកើត ដោយអត្ថថា ជាទីប្រជុំ ដោយអត្ថថា ជាហេតុ ។ មនាយតន នេះ ជាអាយតនៈដោយអត្ថថា ជាដែនកើត ដូចពាក្យថា ធម៌ទាំងឡាយ មានផស្សៈជាដើម រមែងកើតក្នុង មន នេះ ដូច្នេះ ។ ជា អាយតនៈដោយអត្ថថា ជាទីប្រជុំចុះ ដូចក្នុងបយោគជាដើមថា រូប សំឡេង ក្លិន រស ផោដ្ឋព្វៈខាងក្រៅ រមែងប្រជុំចុះក្នុង មន នេះ ដោយភាពជាអារម្មណ៍ ដូច្នេះ ។