ផៅពង្ស៤
អធិប្បាយពាក្យថា កិលេសមិនមានកម្លាំងទាំងឡាយ រមែង សង្កត់សង្កិនបុគ្គលនោះ ត្រង់ពាក្យថា កិលេសមិនមានកម្លាំងទាំងឡាយ គឺ កិលេសទាំងឡាយ មិនមានកម្លាំង មានកម្លាំងថយ មានកម្លាំងតិច មាន សេចក្តីប្រឹងប្រែងតិច ថោកទាប ស្តួចស្តើង អន់ថយ ជ្រោកជ្រាក លាមក អាក្រក់ តិចតួច ។ កិលេសទាំងឡាយនោះ រមែងញាំញី ទន្រ្ទាន សង្កត់ គ្រប សង្កត់ រួមរឹត ឈ្លេចឈ្លីបុគ្គលនោះ ហេតុន្បោះ ទ្រង់ត្រាស់ថា ) កិលេស មិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ យ៉ាងនេះខ្លះ ។ មួយទៀត កិលេសទាំងឡាយនោះ រមែងញាំញី ទន្រ្ទាន សង្កត់ គ្របសង្កត់ រួបរឹត ឈ្លេចឈ្លីនូវបុគ្គលមិនមានកម្លាំង មានកម្លាំងថយ មានកម្លាំងតិច មានសេចក្តីប្រឹងប្រែងតិច ថោកទាប ស្តួចស្តើង អន់ថយ ជ្រោកជ្រាក លាមក អាក្រក់ តិចតួច នូវបុគ្គលដែលមិនមានកម្លាំងគឺសទ្ធា កម្លាំងគឺព្យាយាម កម្លាំងគឺសតិ កម្លាំងគឺសមាធិ កម្លាំងគឺបញ្ញា កម្លាំងគឺហិរិ កម្លាំងគឺឱត្តប្បៈ ហេតុនោះ ( ទ្រង់ត្រាស់ថា ) កិលេសមិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិន បុគ្គលនោះ យ៉ាងនេះខ្លះ ។ អធិប្បាយពាក្យថា អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ ត្រង់ពាក្យថា អន្តរាយទាំងឡាយ សំដៅយកអន្តរាយពីរយាង គឺអន្តរាយ ប្រាកដ ១ អន្តរាយកំបាំង ១ ។ អន្តរាយប្រាកដ តើដូចម្តេច ។ សីហៈ ខ្លាធំ ខ្លាំដំបង ខ្លាឃ្មុំនឹងខ្លាត្រី ឆ្កែ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកមាណព កំពុងលួចក្តី ធ្វើចោរកម្មហើយក្តី