នរៈមានខត្តិយៈជាដើម

ក្បាលទី 53 · ទំព័រ 20

មិនទាន់ធ្វើចោរកម្មហើយក្តី រោគក្នុងភ្នែក រោគក្នុងត្រចៀក រោគក្នុងច្រមុះ រោគ ក្នុងអណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគត្រង់ស្លឹកត្រចៀក រោគក្នុង មាត់ រោគត្រង់ធ្មេញ រោគក្អក រោគហឺត រោគក្តៅច្រមុះ រោគគ្រុនក្តៅក្រហាយ រោគរីងរៃ រោគក្នុងពោះ រោគខ្យល់ចាប់ រោគធ្លាក់ឈាម រោគចុកសៀត ចុះរាក ឃ្លង់ រោគពក ស្រែង ស្រកីអណ្តែង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគ អេះក្លាយ ឃ្លង់ដែក មួលឈាម រោគប្រមាត់ ប្រមេះទឹកបាយ ឫសដួងដុះ ក្អកឈាម ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធ កើតអំពីខ្យល់ អាពាធកើតអំពីប្រជុំនៃ ( ខ្យល់ប្រមាត់ស្លេស្ម ) អាពាធកើត អំពីការផ្លាស់ប្តូររដូវ អាពាធកើតអំពីការរក្សាឥរិយាបថមិនស្មើគ្នា អាពាធកើត អំពីសេចក្តីព្យាយាមខ្លាំង អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផស្ស របោម មូស ខ្យល់ កម្តៅថ្ងៃ និងពស់តូច ពស់ ធំទាំងឡាយ ទាំងនេះ លោកហៅថា អន្តរាយប្រាកដ ដូច្នេះឯង ។ អន្តរាយកំបាំង តើដូចម្តេច ។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆា នីវរណៈ រាគៈ ទោសៈ មោហៈ សេចក្តីក្រោធ ការចងក្រោធទុក ការលុប លាងគុណអ្នកដទៃ ការលើកខ្លួន សេចក្តីឈ្នានីស សេចក្តីកំណាញ់ ពុតត្បុត ការអួតអាង ការរឹងត្អឹង ការប្រណាំងប្រជែង ការប្រកាន់ខ្លួន ការមើលងាយ គេ សេចក្តីស្រវឹង សេចក្តីប្រហែសធ្វេស កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយ