ធម៌៣ជាមន្ទិលខាងក្នុង

ក្បាលទី 53 · ទំព័រ 27

សត្វដែលកើតហើយ ទុក្ខព្រោះការព្យាយាមរបស់ខ្លួន ទុក្ខព្រោះការព្យាយាម របស់អ្នកដទៃ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ទុក្ខទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម សង្ខារទុក្ខ វិបរិណាមទុក្ខ រោគក្នុងភ្នែក រោគក្នុងត្រចៀក រោគក្នុងច្រមុះ រោគក្នុងអណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគត្រង់ស្លឹក ត្រចៀក រោគក្នុងមាត់ រោគត្រង់ធ្មេញ រោគក្អក រោគហឺត រោគក្រៅច្រមុះ រោគគ្រុនក្តៅក្រហាយ រោគរីងរៃ រោគក្នុងពោះ ខ្យល់ចាប់ រោគធ្លាក់ឈាម ចុកសៀត ចុះរាក ឃ្លង់ រោគពក ស្រែង ស្រកីអណ្តែង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគអេះក្លាយ ឃ្លង់ដែក មួលឈាម រោគប្រមាត់ ប្រមេះទឹក បាយ ឫសដូងដុះ ក្អកឈាម ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធ អំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំ ( នៃខ្យល់ប្រមាត់ ស្លេស្ម ) អាពាធកើតអំពីការផ្លាស់ប្តូររដូវ អាពាធកើតអំពីរក្សាឥរិយាបថ មិន ស្មើគ្នា អាពាធកើតអំពីសេចក្តីព្យាយាមខ្លាំង អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផស្សនៃរបោម មូស ខ្យល់ កម្តៅ ថ្ងៃនិងពស់តូចពស់ធំ ទុក្ខព្រោះកិរិយាស្លាប់នៃមាតា ទុក្ខព្រោះកិរិយាស្លាប់នៃ បិតា ទុក្ខព្រោះកិរិយាស្លាប់នៃបងប្អូនប្រុស ទុក្ខព្រោះកិរិយាស្លាប់នៃបងប្អូនស្រី ទុក្ខព្រោះកិរិយាស្លាប់កូនប្រុស ទុក្ខព្រោះកិរិយាស្លាប់កូនស្រី ទុក្ខព្រោះវិនាស ញាតិ ទុក្ខព្រោះវិនាសភោគសម្បត្តិ ទុក្ខព្រោះវិនាសគឺរោគ ទុក្ខព្រោះវិនាស សីល ទុក្ខព្រោះវិនាសគឺទិដ្ឋិ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ( នូវបុគ្គល នោះ ) ហេតុនោះ ( ទ្រង់ត្រាស់ថា ) ទុក្ខរមែងជាប់តាមបុគ្គលនោះ ព្រោះ