ព្រាហ្មណ៍ជាបារគូ

ក្បាលទី 53 · ទំព័រ 36

ព្រះជិនស្រីអង្គណាទ្រង់កម្ចាត់បង់នូវរនុក គឺអវិជ្ជានិងរាគៈ ដោយអំណាច ការត្រេកអរ ទ្រង់ដកទាំងឫស ទ្រង់ចម្រើនអដ្ឋង្គិកមគ្គ ពាល់ត្រូវនូវអមតបទ ទ្រង់សម្រេចពោធិញ្ញាណ ទ្រង់យាងទៅកាន់ព្រៃឥសិបតនមិគទាយវ័ន ប្រកាស ធម្មចក្ក ញ៉ាំងវេនេយ្យសត្វ ១៨ កោដិ មានព្រះកោណ្ឌញ្ញត្ថេរជាដើម ឲ្យ សម្រេចនូវធម៌ក្នុងថ្ងៃនោះ ក្នុងទីនោះ ។ ខ្ញុំសូមនមស្ការដោយសិរសា គឺត្បូងនូវព្រះជិនស្រីអង្គនោះ ទ្រង់ឧត្តម ជាងសត្វទាំងពួងនិងព្រះធម៌ដ៏ឧត្តម មួយអន្លើដោយព្រះសង្ឃ មិនមានបុគ្គល ដទៃក្រៃលែងជាង ។ ធម្មចក្កណា ដែលព្រះដ៏មានព្រះភាគត្រាស់ទុកដោយសង្ខេប ព្រះសារីបុត្ត ជាអ្នកមានបញ្ញាច្រើន ប្រហែលនឹងព្រះសាស្តា ជាអ្នកកើតអំពីអង្គព្រះជិនស្រី ចែកធម្មចក្កនោះជាចំណែកៗ ពោលមហានិទ្ទេសដែលឈ្មោះថាជាបាឋៈ ប្រសើរនិងវិសេស ។ ម្យ៉ាងទៀត ខ្ញុំសូមនមស្ការព្រះសារីបុត្ត ដែលជាពុទ្ធជិនោរសអង្គនោះ ដែលជាព្រះថេរៈ មានថេរគុណមិនមែនតិច ជាទីត្រេកអរក្រៃលែង ជាអ្នក មានកិត្តិគុណឧត្តម ព្រោះសភាពនៃបញ្ញានិងជាអ្នកមានការប្រព្រឹត្តឱនលំទោន យាងល្អ ខ្ញុំកាលព្រះទេវត្ថេរដែលជាពហុស្សូតប្រកបដោយគុណ មានខន្តិជាដើម មានប្រក្រតីពោលពាក្យដែលសមគួរនិងល្មមប្រមាណជាដើម អារាធនា ហើយ តាំងនៅក្នុងគន្លងនៃការស្វាធ្យាយរបស់ព្រះថេរៈអ្នកមហាវិហារ កាន់ យកបទវិនិច្ឆ័យបុរាណ ដែលគួរកាន់យក ។ ខ្ញុំមិនបោះបង់លទ្ធិរបស់ខ្លួន និងមិនធ្វើលទ្ធិអ្នកដទៃឲ្យវិនាស រួបរួមន័យ របស់អដ្ឋកថាទាំងខាងដើម ខាងចុង តាមសមគួរ ពណ៌នាតាមអត្ថដែលមិន ធ្លាប់ពណ៌នារបស់មហានិទ្ទេសនោះ ដែលនាំមកនូវប្រភេទនៃញាណ ដែល ព្រះយោគាវចរទាំងឡាយមិនមែនតិច អាស្រ័យសេពហើយ មិនបោះបង់ព្រះសូត្រ និងអ