គុហដ្ឋកសុត្តនិទ្ទេសទី ២

ក្បាលទី 53 · ទំព័រ 209

( ព្រះមានព្រះភាគត្រាស់ថា ) នរជនណា កាល ឋិតនៅ ជាប់នៅក្នុងគុហា ត្រូវកិលេសដ៏ច្រើនបិទបាំង លិច ចុះក្នុងមោហៈ ( អារម្មណ៍ជាគ្រឿងវង្វេង ) នរជន មាន សភាពដូច្នោះនោះ រមែងឋិតនៅក្នុងទីឆ្ងាយអំពីវិវេក ដ្បិតកាម ទាំងឡាយក្នុងលោក បុគ្គលមិនមែនលះបង់បានដោយងាយ ទេ ។ អធិប្បាយពាក្យថា ជាប់នៅក្នុងគុហា ត្រូវកិលេសដ៏ច្រើនបិទបាំង ត្រង់ពាក្យថា ជាប់នៅ ព្រះអង្គពោលក៏ពិតហើយ ។ តែខ្ញុំសូមពោល ត្រង់ពាក្យថា គុហា ជាមុនសិន ។ កាយ លោកហៅថា គុហា ។ ពាក្យថា កាយក្តី គុហាក្តី ទេហៈក្តី សន្ទេហៈក្តី នាវាក្តី រថក្តី ទង់ក្តី ដំបូកក្តី សំបុកក្តី នគរក្តី កុដិក្តី បូសក្តី ក្អមក្តី នេះជាឈ្មោះនៃកាយ ។ ពាក្យថា ជាប់នូវក្នុង គុហា គឺជាប់នៅផ្សេងៗ ជាប់ទួទៅ ទាក់នៅ ថ្ពក់នៅ ព័ន្ធព័ទ្ធនៅក្នុងគុហា ។ ភណ្ឌៈដែលជាប់នៅ ជាប់ផ្សេងៗ ជាប់ទួទៅ ទាក់នៅ ថ្ពក់នៅ ព័ន្ធព័ទ្ធនៅ ព្ធដ៏ចម្រឹងដែលដោតនឹងជញ្ជាំងក្តី ព្ធដ៏ដៃកែវក្តី យ៉ាងណា នរជនជាប់នៅជា ប់ផ្សេងៗ ជាប់ទួទៅ ទាក់នៅ ថ្ពក់នៅ ព័ន្ធព័ទ្ធនៅក្នុងគុហា ក៏យ៉ាងនោះ ដែរ ។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ថា សេចក្តីពេញចិត្ត ណា តម្រេកណា សេចក្តីត្រេកត្រអាលណា សេចក្តីប៉ុនប៉ងណា សេចក្តី ប្រកាន់ដោយឧបាយ ដែលមានការតាំងចិត្ត នឹងការប្រកាន់ជាអនុស័យណា ក្នុងរូប នរជនជាប់ក្នុងកិលេសនោះៗ ហេតុនោះ ( លោកពោលថា ) ជាប់ នៅ ។ ពាក្យថា ជាប់នៅ ជាឈ្មោះនៃការជាប់ជំពាក់ ហេតុនោះ ( ទ្រង់ ត្រាស់ថា ) ជាប់នៅក្នុងគុហា ។ ពាក្យថា ត្រូវកិលេសដ៏ច្រើនបិទបាំង គឺ ត្រូវកិលេសទាំងឡាយដ៏ច្រើនបិទបាំង គឺរាគៈបិទបាំង ទោសៈបិទបាំង មោហៈ បិទបាំង កោធៈបិទបាំង ឧបនាហៈបិទបាំង មក្ខៈបិទ