កាយឈ្មោះថាគុហារ

ក្បាលទី 53 · ទំព័រ 41

ជារបស់ក្តៅជាដើម ដែលព្រះមានព្រះភាគត្រាស់ហើយ ដោយការសម្តែង អត្ថ ដែលទ្រង់សម្តែងលើកដំបូង ឲ្យប្រាកដទៀត បទនៃអត្ថទាំងពីរ ឈ្មោះថា ទ្រង់ត្រាស់ហើយ ដើម្បីឧបការៈដល់ភិក្ខុដែលមានឥន្ទ្រិយចាស់ក្លា ព្រោះត្រាស់ទុក ថា ភិក្ខុមានឥន្ទ្រិយចាស់ក្លា រមែងចាក់ធ្លុះអត្ថតាមដែលត្រាស់ទុក ដោយ សង្ខេបបានដូច្នេះ ។ ការចែកដោយពិស្តារ នូវអត្ថតាមដែលពោលហើយដោយសង្ខេប និង ការទ្រទ្រង់ទុកបាននូវអត្ថដែលពោលហើយត្រឹមតែម្តង ឈ្មោះថា វិវរណៈ ការ ពង្រីកអត្ថដែលតាំងទុកដោយសង្ខេបថា កុសលា ធម្មា ដូច្នេះ ដោយអំណាច នៃការអធិប្បាយថា កតមេ ធម្មា កុសលា យស្មឹ សមយេ កាមាវចរំ កុសលំ ចិត្តំ ឧប្បន្នំ ហោត្បិ១ដូច្នេះជាដើម ជាការពោលដោយពិស្តារទៀត ក៏ឈ្មោះថា វិវរណៈ គឺការបើកផ្ងារ ។ ការធ្វើអត្ថនោះឲ្យជាចំណែកៗ ឈ្មោះថា វិភជនៈ ។ ការធ្វើកុសលធម៌ ទាំងឡាយដែលលំអិតហើយថា យស្មឹ សមយេ ប្រែថា ក្នុងសម័យណា ដូច្នេះ ឲ្យជាចំណែកៗថា សម័យនោះផស្សៈក៏កើត វេទនាក៏កើត ដូច្នេះ ក៏ឈ្មោះ ថា វិភជនៈ គឺការចែក ។ ការធ្វើអត្ថឲ្យដល់ព្រម ដោយការចែកដោយពិស្តារ នូវអត្ថដែលចែក ហើយ និងដោយការតាំងទុកនូវអត្ថដែលចែកហើយដោយឧបមា ឈ្មោះថា ឧត្តានីករណៈ ។ ការពោលលម្ហិតសេចក្តីយាងល្អិតល្អន់នូវអត្ថដែលលំអិត ។ ហើយ ដោយវិវរណៈថា ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ដូច្នេះ និងការពោល ឧបមានូវអត្ថដែលចែកហើយដោយវិភជនៈថា ម្នាលភិក្ខុទាំងឡាយ ផស្សាហារ តើត្រូវយល់ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេគោដែលមិនមានស្បែក ដូច្នេះ ក៏ឈ្មោះថា ឧត្តានីករណៈ គឺធ្វើឲ្យងាយ ។