ជនលិចចុះក្នុងគ្រឿងវង្វេង

ក្បាលទី 53 · ទំព័រ 45

និងនេយ្យត្ថៈ ១ ក្នុងអត្ថទាំងនោះ បាឋៈណាដែលលោកលើកឡើង ដើម្បីឲ្យ ដឹងអត្ថ ត្រង់បាឋៈនោះ ឈ្មោះថា បាឋត្ថៈ ដូចក្នុងប្រយោគជាដើមថា សាត្ថំ សព្យញ្ជនំ ព្រមទាំងអត្ថនិងព្យញ្ជនៈ ដូច្នេះ ។ លក្ខណៈនិងរសជាដើមនៃរូបធម៌ និងអរូបធម៌ទាំងឡាយ ឈ្មោះថា សភាវៈត្ថៈ ដូចក្នុងប្រយោគជាដើមថា សម្មាទិដ្ឋឹ ភាវេតិ ចម្រើននូវសម្មាទិដ្ឋិ ដូច្នេះ ។