កាមគុណ៥ឈ្មោះថាមោហនៈ
ក្បាលទី 53 · ទំព័រ 45
អត្ថណាដែលបុគ្គលដឹង រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ រមែងគួរដើម្បីឲ្យ ដឹងព្រមដូច្នេះ អត្ថនោះឈ្មោះថា ញាយត្ថៈ ដូចក្នុងប្រយោគជាដើមថា អត្ថវាទី ធម្មវាទី ពោលតែពាក្យដែលជាអត្ថ ពោលតែពាក្យដែលជាធម៌ ដូច្នេះ ។ អត្ថដែលសមគួរតាមបាឋៈ ឈ្មោះថា បាឋានុរូប ។ អត្ថដែលត្រាស់ទុក បដិសេធសេចក្តីនៃស្រមោលព្យញ្ជនៈថា ព្រះមានព្រះភាគត្រាស់ទុកថា ម្នាល ភិក្ខុទាំងឡាយ ចក្ខុជាកម្មចាស់ ដូច្នេះ ព្រោះហេតុនោះ សូម្បីចក្ខុក៏ជាកម្ម ដូច្នេះឈ្មោះថា នបាឋានុរូប ។ ព្រះដ៏មានព្រះភាគត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ ចក្ខុជាកម្មចាស់ ដូច្នេះ ព្រោះហេតុនោះ សូម្បីចក្ខុក៏ជាកម្ម ដូច្នេះឈ្មោះថា នបាឋានុរូប ។ អត្ថនោះដោយបាឋៈ ទ្រង់មិនបានអនុញ្ញាត មិនបានបដិសេធ មិនបាន ប្រកប ។ អត្ថនោះសូម្បីគួរសង្គ្រាះ ក៏ទ្រង់មិនបានសង្គ្រោះ ឬដែលគួរវៀរ ទ្រង់ក៏មិនបានវៀរអ្វីមួយឡើយ ត្រាស់មិនឲ្យសេសសល់ ឈ្មោះថា សាវ-