ខន្ធកិលេសនិងអភិសង្ខារជាឧបធិ
បុគ្គលអ្នកពោល ជាអ្នកមិនរសេមរសាមព្រោះដឹងអត្ថនៃបាឋៈ ជាអ្នកស្អាត មិនកំណាញ់ មិនលះសូត្រ ៤ យ៉ាង ជាអ្នក សម្តែងទៅតាមប្រយោជន៍ ។ ពាក្យថា ជាអ្នកសម្តែងក្នុងគាថានេះ សេចក្តីថា គប្បីជាអ្នកសម្តែង ។ ពាក្យថា ទៅតាមប្រយោជន៍ សេចក្តីថា ដែលទៅតាមដោយប្រយោជន៍ ជា អ្នកទៅតាមប្រយោជន៍ គឺដែលមានចិត្តប្រកបដោយប្រយោជន៍ ។ បុគ្គលនេះជាទីស្រឡាញ់ ព្រោះជាអ្នកស្អាត ជាទីគោរព ព្រោះជាអ្នក មិនលះបង់សូត្រ ៤ យ៉ាង គួរសរសើរ ព្រោះជាអ្នកមិនរសេមរសាម ជា អ្នកអត់ធន់ចំពោះពាក្យសម្តី ព្រោះជាអ្នកទៅតាមប្រយោជន៍ ជាអ្នកពោល ចង្អុលបង្ហាញនូវរឿងដែលជ្រាលជ្រៅបាន ព្រោះជាអ្នកដឹងអត្ថនៃបាឋៈ ជាអ្នកដឹកនាំ ក្នុងឋានៈដែលគួរ ព្រោះជាអ្នកមិនកំណាញ់ដូច្នេះ ។ ព្រះដ៏មានព្រះភាគត្រាស់ ( ទុកក្នុងអង្គុត្តរនិកាយសត្តកនិបាត ) ថា ភិក្ខុជាអ្នក ( ធ្វើខ្លួន ) ឲ្យជាទីស្រឡាញ់ផង គួរគោរពផង គួរសរសើរផង ឧស្សាហ៍ប្រៀនប្រដៅផង អត់ធន់ចំពោះពាក្យ ផង ជាអ្នកនិយាយពាក្យជ្រៅផង ទាំងមិនដឹកនាំក្នុងហេតុ ដែលមិនគួរផង… ដូច្នេះ ។ អ្នកសម្តែងជាបុគ្គលប្រាថ្នាប្រយោជន៍ក្រៃលែង យើងនឹងសិក្សាដល់អ្នក សម្តែងក្នុងកាលឥឡូវនេះមុន អ្នកសម្តែងរមែងមិនមើលងាយនូវពាក្យសម្តី ព្រោះគោរពធម៌ ៤ ប្រការ រមែងមិនមើលងាយនូវពាក្យដែលពោលហើយ ព្រោះគោរពអាចារ្យ រមែងមិនមើលងាយខ្លួន ព្រោះជាអ្នកប្រដាប់ដោយគុណ មានសទ្ធានិងបញ្ញាជាដើម ជាអ្នកមានចិត្តមិនរាយមាយ ព្រោះជាអ្នកមិនអួត អាងនិងជាអ្នកមិនមានមាយា ព្រោះជាអ្នកប្រាថ្នាព្រះនិព្វាន រមែងមនសិការ ដោយឧបាយ ព្រោះជាអ្នកមានបញ្ញាល្អ សមដូចព្រះតម្រាស់ ដែលត្រាស់ទុក ( ក្នុងអង្គុត្តរនិកាយបញ្ចកនិបាត ) ថា ម្នាលភិក្ខុទាំងឡ