ប្រភេទនៃលោក
នឹងព្រះសាស្តា ជាធម្មសេនាបតីរបស់ធម្មរាជាពោលទុក បានលើកឡើងកាន់ សង្គីតិតាមដែលបានស្តាប់មកនោះឯងក្នុងគ្រាបឋមសង្គាយនា ។ បណ្តាបិដក ៣ គឺវិន័យបិដក សុត្តន្តបិដកនិងអភិធម្មបិដក មហានិទ្ទេស នេះ សង្គ្រោះក្នុងសុត្តន្តបិដក ។ បណ្តានិកាយធំ ៥ កឺទីឃនិកាយ មជ្ឈិមនិកាយ សំយុត្តនិកាយ អង្គុត្តរ និកាយ ខុទ្ទកនិកាយ មហានិទ្ទេស សង្គ្រោះក្នុងនិកាយធំ គឺខុទ្ទកនិកាយ ។ បណ្តាអង្គនៃសាសនៈ ៩ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូតធម៌ វេទល្លៈ លោកសង្គ្រោះមហានិទ្ទេសដោយអង្គ ២ គឺគាថានិងវេយ្យាករណៈតាមសមគួរ ។ លោកសង្គ្រោះមហានិទ្ទេសនេះ ចូលក្នុងព្រះធម្មក្ខន្ធច្រើនរយ ក្នុងចំនួន ធម្មក្ខន្ធ ២ ពាន់ ដែលព្រះអានន្ទរៀនអំពីភិក្ខុក្នុងចំនួន ៨៤០០០ ព្រះធម្មក្ខន្ធ ដែលព្រះអានន្ទត្ថេរជាឃ្លាំងធម៌បានទទួលនូវការសរសើរថា ជាឯតទគ្គៈ ៥ តំណែង ប្តេជ្ញាថា ធម៌ទាំងឡាយនេះ ដែលប្រព្រឹត្តទៅមាន ៨៤០០០ ព្រះធម្មក្ខន្ធ ខ្ញុំ ( អានន្ទ ) រៀនអំពីព្រះសម្ពុទ្ធ ៨២០០០ ព្រះធម្មក្ខន្ធ រៀន អំពីភិក្ខុ ២០០០ ព្រះធម្មក្ខន្ធ ដូច្នេះ ។ មហានិទ្ទេសមាន ២ វគ្គ គឺអដ្ឋកវគ្គ បារាយនិកវគ្គ មួយអន្លើដោយ ខគ្គវិសាណសូត្រ ។ មហានិទ្ទេសមាន ៣៣ សូត្រ មានកាមសូត្រជាដើម មានខគ្គវិសាណសូត្រជាទីបំផុត ចែកជាវគ្គ ១ វគ្គមាន ១៦ សូត្រ មួយ អន្លើដោយខគ្គវិសាណសូត្រ ខ្ញុំនឹងពណ៌នាអត្ថ តាមលំដាប់បទរបស់មហាន ិទ្ទេសនេះ ដែលលោកកំណត់ទុកច្រើនប្រការយ៉ាងនេះ ឯមហានិទ្ទេសនេះ