តណ្ហាជាឥច្ឆា

ក្បាលទី 53 · ទំព័រ 53

បទយ៉ាងនេះថា កាមំ កាមយមានស្ស ដូច្នេះជាដើម ឈ្មោះថា ឧទ្ទេស ។ បទថា កាមាតិ ឧទ្ទានតោ ទ្វេ កាមា វត្ថុកាមា ច កិលេសកាមា ច ដូច្នេះឈ្មោះថា និទ្ទេស ។ បទថា កតមេ វត្ថុកាមា មនាបិកា រូប ដូច្នេះជាដើម ឈ្មោះថា បដិនិទ្ទេស ។ បណ្តាបទទាំងនោះ បទថា កាមំ បានដល់ វត្ថុកាម ពោលគឺធម៌ដែល ប្រព្រឹត្តទៅក្នុងភូមិ ៣ មានរូបដែលជាទីពេញចិត្តជាដើម ។ បទថា កាមយមានស្ស បានដល់ ប្រាថ្នា ។ បទថា តស្ស ចេ តំ សមិជ្ឈតិ សេចក្តីថា បើវត្ថុ ពោលគឺកាមនោះ សម្រេចដល់សត្វដែលប្រាថ្នា នោះ លោកអធិប្បាយទុកថា បើសត្វនោះបានវត្ថុកាមនោះ ។ បទថា អទ្ធា បីតិមនោ ហោតិ សេចក្តីថា រមែងជាអ្នកមានចិត្តត្រេកអរ ដោយចំណែកមួយ ។ បទថា លទ្ធា បានដល់ បានហើយ ។ បទថា មច្ចោ បានដល់ សត្វ គឺអ្នកជាប់ចំពាក់ ។ បទថា យទិច្ឆតិ សេចក្តីថា ប្រាថ្នាកាមណា តែបទនេះ ត្រឹមតែភ្ជាប់ អត្ថរបស់បទដោយសង្ខេបបុណ្ណោះ ចំណែកសេចក្តីពិស្តារ គប្បីជ្រាបដោយ ន័យដែលមកក្នុងបាលីខាងលើនោះឯង ។ ក្នុងបទទាំងពួងបន្ទាប់អំពីនេះ ក៏ ដូចក្នុងបទនេះឯង ។ បទថា កាមា ជាឧទ្ទេសបទ គឺបទដែលលើកឡើងដើម្បីសម្តែង ។ បទថា ឧទ្ទានតោ ជានិទ្ទេសបទ ។ បទថា ឧទ្ទានតោ សេចក្តីថា ជាពួក ដូចក្នុងប្រយោគជាដើមថា មច្ឆុទ្ទានំ កិនេយ្យា ចូរទិញនូវចង្កោមត្រីដូច្នេះ ។ ម្យ៉ាងទៀត ឈ្មោះថា ឧទ្ទានតោ ព្រោះឲ្យខ្ពស់ឡើង ដូចក្នុងប្រយោគជាដើម ថា ឧទ្ធំសោធនតោ ព្យាទានដ្ឋេន វោទានំ វិយ ផូរផង់ ព្រោះអត្ថថា ស ជាពិសេសដោយជម្រះឲ្យខ្ពស់ឡើង ។