ភវសាតៈ២
( សមដូចព្រះតម្រាស់ក្នុងអង្គុត្តរនិកាយឆក្កនិបាតថា ) សេចក្តីត្រេកអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាម របស់បុរស អារម្មណ៍ដ៏វិចិត្រក្នុងលោក មិនមែនកាមទេ សេចក្តី ត្រេកអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាមរបស់ បុរស អារម្មណ៍ដ៏វិចិត្រទាំងឡាយ តែងឋិតនៅក្នុងលោក ដោយប្រការ ដូច្នោះ តែអ្នកប្រាជទាំងឡាយ រមែងកម្ចាត់បង់ នូវសេចក្តីគាប់ចិត្តក្នុងអារម្មណ៍ទាំងឡាយនុ៎ះចេញ ដូច្នេះ ។ ក្នុងសេចក្តីនេះ មានរឿងនន្ទមាណព និងបុត្តរបស់សោរេយ្យសេដ្ឋី ជាដើម ជាឧទាហរណ៍ ។ កិលេសកាម ឈ្មោះថា កាម ព្រោះអត្ថថា ឲ្យប្រាថ្នាឯង ដោយអត្ថ គឺ ឲ្យក្តៅ ដោយអត្ថ គឺបៀតបៀន សមដូចព្រះតម្រាស់ត្រាស់ទុក ( ក្នុងអង្គុត្តរ និកាយតិកនិបាត ) ថា ម្នាលព្រាហ្មណ៍ បុគ្គលត្រេកអរ ដែលរាគៈគ្រប សង្កត់ មានចិត្តប្រកាន់មាំ តែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបេតោ បៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនខ្លួនឯងនិងអ្នកដទៃខ្លះ ដូច្នេះ ។ និងពុទ្ធ វចនៈមួយកន្លែងទៀតថា ម្នាលព្រាហ្មណ៍ បុគ្គលត្រេកអរដែលរាគៈគ្របសង្កត់ ។ បេ ។ រមែងសម្លាប់ នូវសត្វមានជីវិតខ្លះ កាន់យកនូវទ្រព្យដែលបុគ្គលដទៃមិនបានឲ្យខ្លះ គប់រក នូវភរិយាអ្នកដទៃខ្លះ និយាយកុហកខ្លះ ដូច្នេះ ។ ឧទាហរណ៍មានយ៉ាងនេះ ជាដើម ។ ព្រះសារីបុត្តត្ថេរ បំណងនឹងពោលមហានិទ្ទេសនោះឯងឲ្យពិស្តារ