ការប្រាថ្នាក្នុងកាលមុន

ក្បាលទី 53 · ទំព័រ 60

កើតឡើង ។ បទនេះ លោកកំណត់ដោយភព ដ្បិតថា ចាប់តាំងពីបដិសន្ធិ កាមដែលកើតក្នុងអតីតភពក្តី ក្នុងភពដែលជាប់តគ្នាក្តី ឬក្នុងទីបំផុតនៃសែន កោដិកប្បក្តី ទាំងអស់ឈ្មោះថា កាមដែលជាអតីតទាំងអស់ ។ ចាប់តាំងពី ចុតិ កាមដែលកើតក្នុងភពអនាគត កំពុងកើតក្នុងភពជាប់តគ្នាក្តី ក្នុងទីបំផុត សែនកោដិកប្បក្តី ទាំងអស់ឈ្មោះថា កាមដែលជាអនាគតទាំងអស់ កាម ដែលប្រព្រឹត្តទៅបន្ទាប់អំពីចុតិបដិសន្ធិ ឈ្មោះថា កាមដែលជាបច្ចុប្បន្ន ។ ក្នុងអជ្ឈត្តតិកៈ មានវិនិច្ឆ័យថា កាម ចំពោះបុគ្គលដែលប្រព្រឹត្តទៅយ៉ាង នេះ គឺប្រព្រឹត្តទៅធ្វើខ្លួនជាធំ បានដល់ ប្រព្រឹត្តទៅក្នុងរបស់ខ្លួន ដោយបំណង ដូចជាបំណងថា ពួកយើងនឹងប្រកាន់ថាខ្លួន ឈ្មោះថា អជ្ឈត្តតិកៈ ។ ចំណែក ដែលជាខាងក្រៅអំពីនោះ ទាក់ទងដោយឥន្ទ្រិយក្តី មិនទាក់ទងដោយឥន្ទ្រិយ ក្តី ឈ្មោះថា ពហិទ្ធ ។ បទទី ៣ លោកពោលដោយអំណាចនៃបទទាំងពីរ នោះ ។ ក្នុងហីនតិកៈ មានវិនិច្ឆ័យថា បទថា ហីនា បានដល់ ថោកថយ ។ បទថា មជ្ឈិមា សេចក្តីថា ឈ្មោះថា មជ្ឈិមា ព្រោះអត្ថថា ជាកណ្តាលនៃកាម ប្រភេទថោកទាបនិងកាមប្រភេទប្រណីត កាមដ៏សេស ឈ្មោះថា ប្រណីត ព្រោះអត្ថថា ឧត្តម ។ ម្យ៉ាងទៀត គប្បីជ្រាបថា ជាប្រភេទថោកទាប ប្រភេទកណ្តាល ប្រភេទ ប្រណីតដោយប្រៀបធៀបគ្នា មែនពិត កាមរបស់ពួកសត្វនរក ឈ្មោះថា អាក្រក់បំផុត ។ បើប្រៀបធៀបសត្វនរកទាំងនោះ កាមរបស់នាគនិងគ្រុឌទាំង