ប្រាថ្នាក្នុងកាលខាងក្រោយ
ឡាយក្នុងតិរច្ឆានទាំងឡាយ ឈ្មោះថា ប្រណីត កាមរបស់តិរច្ឆានដ៏សេស ឈ្មោះ ថាជាកណ្តាល សូម្បីកាមរបស់តិរច្ឆានទាំងនោះ ក៏ឈ្មោះថា ថោក ថយ ។ បើប្រៀបធៀបោតិរច្ឆានទាំងនោះ កាមរបស់ប្រេត ដែលមានសក្តិធំ ឈ្មោះថា ប្រណីត កាមរបស់ពួកប្រេតដ៏សេស ឈ្មោះថា កណ្តាល សូម្បី កាមរបស់ប្រេតទាំងនោះ ក៏ឈ្មោះថាអាក្រក់ ។ កាលប្រៀបធៀបោប្រេតទាំងនោះ កាមរបស់អ្នកជនបទឈ្មោះថា ប្រណីត កាមរបស់អ្នកជាយដែន ឈ្មោះថា កណ្តាល កាមរបស់ពួកជនទាំងឡាយនោះ ឈ្មោះថា អាក្រក់ ។ បើប្រៀបធៀប ោពួកគេទាំងនោះ កាមរបស់ពួកមេស្រុក ឈ្មោះថា ប្រណីត កាមរបស់ អ្នកបម្រើរបស់មេស្រុកទាំងនោះ ឈ្មោះថា ជាកណ្តាល កាមរបស់ពួកគេទាំងនោះ ឈ្មោះថា អាក្រក់ ។ បើប្រៀបធៀបពួកគេទាំងនោះ កាមរបស់ពួក អ្នកគ្រប់គ្រងជនបទ ឈ្មោះថាប្រណីត កាមរបស់ពួកអ្នកបម្រើរបស់អ្នកគ្រប់គ្រង ជនបទទាំងនោះ ឈ្មោះថា កណ្តាល កាមរបស់ពួកគេទាំងនោះ ក៏ឈ្មោះ ថា អាក្រក់ ។ បើប្រៀបធៀបពួកគេទាំងនោះ កាមរបស់ពួកស្តេចបទេសរាជ ឈ្មោះថា ប្រណីត កាមរបស់ពួកអាមាត្យ ឈ្មោះថា កណ្តាល កាមរបស់ពួក ជនទាំងនោះ ក៏ឈ្មោះថា ថោកទាប ។ បើប្រៀបធៀបពួកគេទាំងនោះ កាម របស់ស្តេចចក្រពត្តិឈ្មោះថា ប្រណីត កាមរបស់ពួកអាមាត្យឈ្មោះថា កណ្តាល កាមសូម្បីរបស់ស្តេចចក្រពត្តិ ក៏ឈ្មោះថា អាក្រក់ ។ កាលប្រៀបធៀបពួក គេទាំងនោះ កាមពួកភុម្មទេវតា ឈ្មោះថា ប្រណីត កាមរបស់ពួកទេវតាអ្នកបម្រើ របស់ភុម្មទេវតាទាំងនោះ ឈ្មោះថា កណ្តាល សូម្បីកាមរបស់ភុម្មទេវតា