ជនកំណាញ់ឈ្មោះអវទានិយៈ

ក្បាលទី 53 · ទំព័រ 68

បទថា អទ្វេឡកវចនំ បានដល់ ជាពាក្យពោលមិនពីរយ៉ាង ព្រោះមិន មានហទយៈ ២ ជាពាក្យពោលហាមនូវភាពជាពីរយ៉ាងថា បានឮមកថា បាន ឮមកថា ។ បទថា និយោគវចនំ សេចក្តីថា ឈ្មោះថាជាពាក្យពោលមិនរួមគ្នា ព្រោះអត្ថថា មិនប្រកបពីររឿងទុកក្នុងសេចក្តីតែមួយ គឺហាមនូវពាក្យដែល មានកំណួចពីរ ក៏ព្រោះមិនប្រកបក្នុងរឿងដទៃ ទើបជាពាក្យដែលមកថា មិន មានអារម្មណ៍អនាគត ។