សត្វតាំងនៅក្នុងវិសមកម្ម

ក្បាលទី 53 · ទំព័រ 69

ក្នុងការចែកនោះ គប្បីជ្រាបការចែកដោយព្យញ្ជនៈយ៉ាងនេះថា សេចក្តីក្រោធ ( កោធោ ) កិរិយាដែលក្រោធ ( កុជ្ឈនា ) ភាពជាអ្នកក្រោធ ( កុជ្ឈិ - តត្តំ ) ការប្រទូស្ត ( ទោសោ ) កិរិយាដែលប្រទូស្ត ( ទុស្សនា ) ភាពជា អ្នកប្រទូស្ត ( ទុស្សិតត្តំ ) ក្នុងការចែកនេះ សេចក្តីក្រោធតែម្យ៉ាងបុណ្ណោះ ដល់នូវការចែកជាពួកមួយដោយអំណាចព្យញ្ជនៈ ។ ម្យ៉ាងទៀត គប្បីជ្រាប ការដល់នូវការចែក ដោយឧបសគ្គយ៉ាងនេះថា សម្រេច ( ឥជ្ឈតិ ) ស្រេច បាច់ ( សមិជ្ឈតិ ) បាន ( លភតិ ) បានចំពោះ ( បដិលភតិ ) បានស៊ប់ ( អធិគច្ឆតិ ) ។ គប្បីជ្រាបការដល់នូវការចែកដោយអត្ថយ៉ាងនេះថា ភាពជា បណ្ឌិត ( បណ្ឌិច្ចំ ) ភាពជាអ្នកឈ្លាស ( កោសល្លំ ) ការដឹង ( នេ បញ្ហំ ) បញ្ញាជាគ្រឿងចែក ( វេភព្យា ) ការគិត ( ចិន្តា ) ការស្ទាបស្ទង់ ( ឧបបរិ ក្ខា ) ។ បណ្តាបទទាំងនោះ ក្នុងនិទ្ទេសនៃបីតិបទ រមែងបាននូវការចែក ៣ យ៉ាង នេះជាមុន ។ បទថា បីតិ និង បមុជ្ជំ ជាការចែកដោយព្យញ្ជនៈ ។ បទថា អាមោទនា បមោទនា ហាសោ បហាសោ ជាការចែកដោយឧបសគ្គ ។ បទថា វិត្តិ តុដ្ឋិ ឱទគ្យំ អត្តមនតា ជាការចែកដោយអត្ថ ។ គប្បីជ្រាប ដល់ការចែកក្នុងនិទ្ទេសនៃបទទាំងអស់ដោយន័យនេះ ។ បទទាំងឡាយ កាលបើផ្សេងៗគ្នា ក៏ជាការផ្សេងៗគ្នាដោយហេតុ ៤ ប្រការទាំងនេះ គឺដោយ ការផ្សេងគ្នាដោយឈ្មោះ ១ ដោយការផ្សេងគ្នាដោយលក្ខណៈ ១ ដោយ ការផ្សេងគ្នាដោយកិច្ច ១ ដោយការផ្សេងគ្នាដោយភាពផ្ទុយគ្នា ១ ។ បណ្តា ការផ្សេងគ្នា ៤ យាងនោះ គប្បីជ្រាបការផ្សេងគ្នាដោយឈ្មោះយាងនេះថា