សិក្ខា៣
ញញឹមញញែម ការបាននូវអំណរ។។។ ដូច្នេះ ដោយអំណាចព្យញ្ជនៈ ដោយ អំណាចឧបសគ្គ ដោយអត្ថរឿយៗ បទនោះរមែងឈ្មោះថា ពង្រីកហើយ ប្រដាប់ហើយ តាក់តែងហើយ ដូចជាឲ្យក្មេងងូតទឹក ឲ្យស្លៀកសំពត់ដែល ពេញចិត្ត ឲ្យប្រដាប់តាក់តែងនូវផ្កាទាំងឡាយ បន្តក់ភ្នែកឲ្យ បន្ទាប់អំពីនោះ ក៏ធ្វើនូវចំណុចមនោសិលាលើថ្ងាសរបស់កុមារដោយចំណុចមួយបុណ្ណោះ កុមារ មិនទាន់ឈ្មោះថា មានស្នាមចុចដោយល្អ ដោយហេតុត្រឹមបុណ្ណេះឡើយ តែ កាលចុចតៗ ចុចជុំវិញដោយពណ៌ផ្សេងៗ រមែងមានឈ្មោះថា ស្នាមចុចល្អ យ៉ាងណា ឧបមេយ្យក៏គប្បីជ្រាបដូច្នោះ នេះឈ្មោះថា លើកតម្កើងពាក្យ ។ ការពោល រឿយៗនោះឯង ដោយអំណាចព្យញ្ជនៈ ដោយអំណាចឧបសគ្គ និង ដោយអំណាចអត្ថ ឈ្មោះថា ធ្វើឲ្យមាំ ដូចកាលពោលថា អាវុសោ ក្តី ភន្តេ ក្តី យក្ខោ ក្តី សប្បោ ក្តី រមែងមិនឈ្មោះថាធ្វើឲ្យមាំឡើយ តែកាលពោល ថា អាវុសោ អាវុសោ ភន្តេ ភន្តេ យក្ខោ យក្ខោ សប្បោ សប្បោ ( ពស់ ពស់ ) រមែងឈ្មោះថា ធ្វើឲ្យមាំយ៉ាងណា បើគ្រាន់តែពោលថាបីតិតែម្តង បុណ្ណោះ ដូចឆ្កឹះដោយចុងឈើច្រត់ រមែងមិនឈ្មោះថាធ្វើឲ្យមាំ កាលពោល ថា សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល សេចក្តី ស្រស់ស្រាយ ការញញឹមញញែម ការបាននូវអំណរ។។។ ដូច្នេះ ដោយអំណាច ព្យញ្ជនៈ ដោយអំណាចឧបសគ្គ ដោយអំណាចអត្ថរឿយៗនោះឯង ទើប ឈ្មោះថា ធ្វើឲ្យមាំ ការសម្តែងដោយន័យដទៃទៀត មាន ២ បែប ដោយ ប្រការដូច្នេះ គប្បីជ្រាបអត្ថក្នុងបទទាំងពួងក្នុងនិទ្ទេសនៃបទដែលបានដោយ