ជីវិតតិចដោយហេតុ២
មនាយតន បណ្ឌិតគប្បីជ្រាបថាជាអាយតនៈ ដោយអត្ថថា ជា ហេតុ ព្រោះជាហេតុ ដោយអត្ថថា ជាបច្ច័យ មានសហជាតប្បច្ច័យជាដើម ដល់ធម៌ទាំងឡាយមានផស្សៈជាដើម ។ ចិត្តនោះឯងឈ្មោះថា ឥន្ទ្រិយ ព្រោះ អត្ថថា សាងនូវភាពជាធំក្នុងលក្ខណៈនៃការដឹង ។ ឥន្ទ្រិយ គឺមនោ ឈ្មោះ ថា មនិន្ទ្រិយ ។ ឈ្មោះថា វិញ្ញាណ ព្រោះអត្ថថា ដឹងអារម្មណ៍ផ្សេងៗ ។ ខន្ធ គឺវិញ្ញាណ ឈ្មោះថា វិញ្ញាណក្ខន្ធោ ។ គប្បីជ្រាបអត្ថនៃវិញ្ញាណក្ខន្ធនោះថា ជាគំនរជាដើម ។ មែនពិត ខន្ធ លោកពោលថា ខន្ធ ដោយអត្ថថា ជាគំនរ ដូចក្នុងបយោគនេះថា មហាឧទកក្ខន្ធោត្វេវ សង្ខំ គច្ឆតិ តាមពិតនោះ គឺ ដល់នូវការរាប់ថា គំនរទឹកធំ ដូច្នេះ ។ លោកពោលថា ខន្ធ ដោយអត្ថថា គុណ ដូចក្នុងប្រយោគជាដើមថា សីលក្ខន្ធោ សមាធិក្ខន្ធោ សីលក្ខន្ធ សមាធិក្ខន្ធ ( គុណគឺសីល គុណគឺសមាធិ ) ដូច្នេះ ។ លោកពោលថា ខន្ធ ដោយ អត្ថថា ត្រឹមតែជាបញ្ញត្តិបុណ្ណោះ ដូចក្នុងបយោគជាដើមថា អទ្ទសា ខោ ភគវា មហន្តំ ទារុក្ខន្ធំ ព្រះមានព្រះភាគទ្រង់បានទតឃើញកំណាត់ឈើដ៏ធំ ដូច្នេះ ។ តែក្នុងទីនេះ លោកពោលខន្ធដោយការបន្ថែមចូលមក ។ ចំណែកមួយ នៃវិញ្ញាណក្ខន្ធ ឈ្មោះថាវិញ្ញាណមួយ ព្រោះអត្ថថា ជាគំនរ ។ ព្រោះដូច្នោះ ទើបលោកពោលវិញ្ញាណមួយ ដែលជាចំណែកមួយនៃវិញ្ញាណក្ខន្ធថា វិញ្ញាណក្ខន្ធដោយការបន្ថែមចូលមក ដូចបុគ្គលកាត់ចំណែកមួយនៃដើមឈើ ក៏ ហៅថា កាត់ដើមឈើ ដូច្នោះ ។ បទថា តជ្ជា មនោវិញ្ញាណធាតុ បានដល់ មនោវិញ្ញាណធាតុដែល សមគួរដល់ធម៌ទាំងនោះ មានផស្សៈជាដើម ។ ក្នុងបទនេះ ចិត្តតែម្យ៉ាងបុណ្ណោះ លោកពោលដោយឈ្មោះនៃមនោទុក ៣ ពាក្យគឺ ឈ្មោះថា មនោ ព្រោះអត្ថថា ដឹង ១ ឈ្មោះថា វិញ្ញាណ ព្រោះអត្ថថា ដឹងអារម្មណ៍ផ្សេងៗ ១ ឈ្ម