សត្វថោកទាបដោយកាយកម្ម
បទថា កុលេ វា កុលជ្ឈាបកោ ឧប្បជ្ជតិ សេចក្តីថា បុគ្គលបំផ្លាញ ត្រកូល គឺបុគ្គលចុងក្រោយក្នុងត្រកូល កើតក្នុងត្រកូលក្សត្រជាដើម ។ បាលីថា កុលេ វា កុលង្គារោ ដូច្នេះក៏មាន ។ បទថា យោ តេ ភោគេ វិកិរតិ សេចក្តីថា ជាបុគ្គលចុងក្រោយក្នុងត្រកូលនេះ ញ៉ាំងភោគៈ មានប្រាក់ ជាដើមទាំងនោះឲ្យអស់ទៅ ។ បទថា វិធមេតិ បានដល់ ចែកជាចំណែកៗ គ្រវែងចោលទៅឆ្ងាយ ។ បទថា វិទ្ធំសេតិ បានដល់ ឲ្យវិនាស គឺឲ្យមើលមិនបាន ។ ម្យ៉ាងទៀត អ្នកលេង ស្រីរមែងខ្ជះខ្ជាយ អ្នកលេងស្រារមែងបំផ្លាញ អ្នកលេងល្បែងភ្នាល់ រមែងកម្ចាត់បង់ ។ ម្យ៉ាងទៀត គប្បីប្រកបអត្ថដោយពាក្យជាដើមយាងនេះថា បុគ្គលនេះ រមែងខ្ជះខ្ជាយភោគៈដែលកើតឡើង ព្រោះការមិនដឹង រមែងបំផ្លាញ ភោគៈដែលកើតឡើង ព្រោះមិនចេះចាយវាយ រមែងកម្ចាត់បង់ភោគៈដែល កើតឡើង ព្រោះប្រាសចាកការរក្សាក្នុងទីដែលរក្សាទុក ។ បទថា អនិច្ចតាយេវ អដ្ឋមី សេចក្តីថា សេចក្តីវិនាសនោះឯង ជា គម្រប់ ៨ ។ បទថា ហាយន្តិ បានដល់ ដល់នូវការមើលមិនបាន ។ បទថា បរិហាយន្តិ បានដល់ មិនប្រាកដទៀត ។ បទថា បរិធំសេន្តិ បានដល់ ឃ្លាតចាកទី ។ បទថា បរិច្ចជន្តិ បានដល់ បាត់បង់ ។ បទថា អន្តរធាយន្តិ បានដល់ ដល់នូវ ការអន្តរធាន គឺមើលមិនឃើញ ។ បទថា វិប្បលុជ្ជន្តិ បានដល់ ខ្ទេចខ្ទីអស់ ទៅ ។ បទថា តិដ្ឋន្តេវ តេ ភោគា សេចក្តីថា ក្នុងពេលដែលភោគៈទាំង នោះតាំងនៅ ដូចក្នុងប្រយោគជាដើមយ៉ាងនេះថា កាលព្រះតថាគតឋិតនៅ ក្តី បរិនិព្វានទៅក្តី ដូច្នេះជាដើម ។ បទថា សោ បានដល់ បុគ្គលជាម្ចាស់របស់ភោគៈនោះ ឃ្លាតចាកទេវលោក ស្លាប់អំពីមនុស្សលោក វិនាសចាកលោកនៃនាគនិងគ្រុឌជាដើម ម្យ៉ាងទៀត អាចារ្យពួកមួយពណ៌នាទុកដូច្នេះថា សាបសូន្យដ