ការប្រកាន់២យ៉ាង

ក្បាលទី 53 · ទំព័រ 89

ចូលទៅលាងដំបៅក្នុងថ្ងៃទី ៣ រមែងចុកចាប់ក្នុងកាលលាបថ្នាំ ។ អាចារ្យពួក មួយពណ៌នាទុកយ៉ាងនេះថា រមែងក្តៅក្រហាយ កាលលាងនូវដំបៅដែលត្រូវ ចាក់ រមែងញាប់ញ័រព្រោះកើតទុក្ខនោះ រមែងចង្អៀតចង្អល់ព្រោះដាក់ ឧបករណ៍លាងដំបៅចូលទៅ រមែងលំបាកក្នុងកាលលាបថ្នាំ ។ បទថា ព្យាធិតោ បានដល់ ជាអ្នកត្រូវប្រហារហើយឈឺចាប់ ។ បទថា ទោមនស្សិតោ បានដល់ ដល់នូវទោមនស្ស ។ បទថា វិបរិណាមញ្ញថាភាវា បានដល់ ព្រោះលះភាពជាប្រក្រតីហើយចូលដល់ភាពដទៃ ។ ការក្រៀម ស្ងួតខាងក្នុង ឈ្មោះថា សោក ។ ការរវើរវាយដោយវាចាឈ្មោះថា បរិទេវ ការបៀតបៀនផ្លូវកាយជាដើម ឈ្មោះថា ទុក្ខ ការបៀតបៀនផ្លូវចិត្ត ឈ្មោះ ថា ទោមនស្ស ការចង្អៀតចង្អល់ចិត្ត យ៉ាងខ្លាំងក្លា ឈ្មោះថា ឧបយាសា ។ សេចក្តីសោកជាដើម មានប្រការដូចពោលហើយទាំងនោះ រមែងកើតឡើង គឺរមែងដល់នូវសេចក្តីប្រាកដ ។ [ ១១-១២ ] ក្នុងគាថាទី ៣ មានសេចក្តីសង្ខេបដូចតទៅនេះថា បុគ្គល ណាវៀរកាមទាំងនេះ ដោយការសង្កត់ឆន្ទរាគៈក្នុងកាមនោះ ឬដោយការកាត់ផ្តាច់ ដូចបុគ្គលវៀរនូវក្បាលពស់ដោយជើងរបស់ខ្លួន បុគ្គលនោះជាអ្នកឃើញ ភ័យ ជាអ្នកមានសតិ រមែងកន្លងផុតតណ្ហា ពោលគឺវិសត្តិកាក្នុងលោក ព្រោះ ផ្សាយទួទៅក្នុងលោក ។ បទថា យោ ជាបទដែលគប្បីចែក ។ បទថា យោ យាទិសោ ជាដើម ជាបទចែកបទនោះ ។ ក្នុងគាថានេះ ព្រោះព្រះមានព្រះភាគទ្រង់សម្តែងបទ