ប្រកាន់ដោយតណ្ហា

ក្បាលទី 53 · ទំព័រ 90

ដែលមានអត្ថថា យោ និងបុគ្គលនោះដោយមិនកំណត់ ។ ហេតុនោះ កាលនឹង សម្តែងអត្ថរបស់បទនោះ ទើបទ្រង់ត្រាស់សព្ទថា យោ បុណ្ណោះ ដែលសម្តែង បុគ្គលដោយមិនកំណត់ ព្រោះហេតុនោះ ក្នុងគាថានេះ គប្បីជ្រាបអត្ថយ៉ាង នេះថា បទថា យោ បានដល់ បុគ្គលណាមួយ ។ ព្រោះបុគ្គលនោះ គឺ បុគ្គលដែលឈ្មោះថា បុគ្គលណាមួយនោះ រមែងប្រាកដដោយអាការៈនោះ ដោយអំណាចនៃភេទ ការប្រកប មានប្រភេទដូចម្តេច មានប្រការដូចម្តេច ដល់ នូវឋានៈណា ប្រកបដោយធម៌ណាដោយពិត ដូច្នោះព្រះសារីបុត្តត្ថេរ កាល នឹងប្រកាសប្រភេទនោះ ដើម្បីឲ្យដឹងបុគ្គលនោះក្នុងទីនោះ ទើបពោលពាក្យ ជាដើមថា យាទិសោ ដូច្នេះ ។