ប្រកាន់ដោយទិដ្ឋិ

ក្បាលទី 53 · ទំព័រ 90

បណ្តាបទទាំងនោះ បទថា យាទិសោ សេចក្តីថា ជាបុគ្គលបែបណា ឬ បែបនោះក៏ដោយដោយអំណាចនៃភេទ គឺខ្ពស់ ទាប ខ្មៅ ស ស្បែកគគ្រិះ ស្គមឬធាត់ក៏ដោយ ។ បទថា យថាយុត្តោ សេចក្តីថា ជាអ្នកប្រកបដោយអ្វីក៏បាន ដោយអំណាច នៃការប្រកប គឺប្រកបការងារកសាងក្តី ប្រកបការរៀនក្តី ការបង្រៀនក្តី ប្រកប ធុរៈគ្រឿងស្លៀកដណ្តប់ក្តី ។ បទថា យថាវិហិតោ សេចក្តីថា ជាអ្នកបានទទួលតែងតាំងយ៉ាងណា ដោយអំណាចភាពជាអ្នកឲ្យនូវការកសាងជាដើម ។ បទថា យថាបការោ សេចក្តីថា ជាអ្នកតាំងនៅដោយប្រការណា ដោយ អំណាចជាអ្នកនាំបរិស័ទជាដើម ។ បទថា យំ ឋានប្បត្តោ សេចក្តីថា ជាអ្នកដល់នូវតំណែងណា ដោយ អំណាចតំណែងសេនាបតី និងតំណែងសេដ្ឋីជាដើម ។ បទថា យំ ធម្មសមន្នាគតោ សេចក្តីថា ជាអ្នកចូលដល់ដោយធម៌ណា ដោយអំណាចធុតង្គជាដើម ។ បទថា វិក្ខម្ភនតោ វា សេចក្តីថា ដោយការធ្វើឲ្យឆ្ងាយចាកកិលេសទាំងឡាយ ដោយឧបចារសមាធិនិងអប្បនាសមាធិ ដូចប្រើក្អមទឹកសង្កត់នូវចក ។ បទថា សមុច្ឆេទតោ វា សេចក្តីថា ឬដោយការកាត់ផ្តាច់ដោយអំណាច នៃការលះ ដោយដកនូវឫសកិលេសទាំងឡាយជាសមុច្ឆេទ ធ្វើឲ្យប្រព្រឹត្តទៅ មិនបានដោយមគ្គ ។ បទ ១១ មានបទថា អដ្ឋិកង្កលូបមា កាមា ជាដើម លោកពោល ដោយអំណាចនៃវិបស្សនា ។ បទថា ពុទ្ធានុស្សតឹ ភាវេន្តោបិ ជាដើម និងបទថា មរណានុស្សតឹ ភាវេន្តោបិ លោកពោលដោយអំណាចនៃឧបចារជ្ឈាន ។ បទថា អានាបនស្សតឹ ភាវេន្តោបិ កាយគតាសតឹ ភាវេន្តោបិ បឋមំ ឈានំ ភាវេន្តោបិ ជាដើម និងបទថា នេវសញ្ញានាសញ្ញាយតនសមាបត្តឹ ភាវេន្តោបិ ជាទីបំផុត លោកពោលដោយអំណាចនៃអប្បនាឈាន ។ បណ្តាបទទាំងនោះ បទថា អដ្ឋិកង្កលូបមា កាមា សេចក្តីថា កាមទាំងឡាយ ប្រៀបដូចគ្រោងឆ្អឹង ព្រោះអត្ថថា កាមទាំងនោះមានគ