តណ្ហាជាគ្រឿងជាប់ចំពាក់

ក្បាលទី 53 · ទំព័រ 93

នោះ ជាសត្វគ្រាន់តែមានចំណែក នៃសេចក្តីលំបាកកាយ លំបាកចិត្តបុណ្ណោះឯង ។ ម្នាលគហបតី អរិយសាវ័កតែង ពិចារណាដូច្នេះថា ព្រះមានព្រះភាគទ្រង់សម្តែងហើយថា កាម ទាំងឡាយ មានឧបមាដោយរាងឆ្អឹង មានទុក្ខច្រើន មាន សេចក្តីចង្ហៀតចង្អល់ច្រើន ទោសមានច្រើនប្រការក្នុងកាម ទាំងនោះ យ៉ាងនោះឯង អរិយសាវ័កឃើញសេចក្តីនេះតាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយក៏ លះបង់នូវឧបេក្ខា ( ក្នុងបញ្ចកាមគុណ ) ដែលមានសភាពផ្សេងគ្នា អាស្រ័យ នូវអារម្មណ៍មានសភាពផ្សេងគ្នា ហើយចម្រើនឧបេក្ខាដែល មានសភាពតែមួយ អាស្រ័យនូវអារម្មណ៍មានសភាពតែមួយ និងឧបេក្ខា ជាទីរលត់នៃឧបាទានជាលោកាមិសៈ មិនមាន សេសសល់ ដោយប្រការទាំងពួង ដូច្នេះ ។ កាមទាំងឡាយឈ្មោះថា មំសបេសូបមា កាមា ព្រោះអត្ថថា មានដុំ សាច់ដែលជារបស់សាធារណៈ ដល់ត្មាតជាដើម ជាគ្រឿងប្រៀបោធៀបោ ឈ្មោះ ថា ពហុសាធារណា ព្រោះអត្ថថា ជារបស់សាធាដល់ជនទាំងឡាយ ជាច្រើន ។ ឈ្មោះថា តិណុក្កូបមា ព្រោះអត្ថថា មានគប់ភ្លើងស្មៅដែលឆេះ ទួទៅហើយជាគ្រឿងប្រៀបធៀប ។ បទថា អនុទហនដ្ឋេន បានដល់ ព្រោះអត្ថថា ដុតដៃជាដើម ។ ឈ្មោះ ថា អង្គារកាសូបមា ព្រោះអត្ថថា មានរណ្តៅរងើកភ្លើងជ្រៅជាងមួយជួរ បុរស ពេញដោយរងើកភ្លើងដែលប្រាសចាកអណ្តាត ប្រាសចាកផ្សែងជា គ្រឿងប្រៀបធៀប ។ បទថា មហាបរិឡាហដ្ឋេន បានដល់ ព្រោះអត្ថថា ធ្វើឲ្យក្តៅក្រហាយ ច្រើន ឈ្មោះថា សុបិនកូបមា ព្រោះអត្ថថា មានការយល់សប្តិថា អារាម គួរជាទីត្រេកអរជាដើម ជាគ្រឿងប្រៀបធៀប ។ បទថា ឥត្តរបច្ចុបដ្ឋានដ្ឋេន បានដល់ ព្រោះអត្ថថា ចូលទៅតាំងទុក មិនដល់ ។