ទីបំផុត២យ៉ាង

ក្បាលទី 53 · ទំព័រ 434

បទថា ទិដ្ឋបទា បានដល់ ដែលឃើញនិព្វានហើយ ។ បទថា វិញ្ញាតសាសនា សេចក្តីថា ឈ្មោះថា មានពាក្យប្រៀនប្រដៅដែលដឹងច្បាស់ហើយ ព្រោះអត្ថថា មានពាក្យប្រៀនប្រដៅ គឺត្រៃសិក្ខាដឹងច្បាស់ហើយ ។ ពាក្យថា មិនមានផ្ទះ សេចក្តីថា បព្វជិតទាំងឡាយលោកហៅថា មិនមាន ផ្ទះ ព្រោះអត្ថថា លោកទាំងនេះមិនមានការងាររបស់អ្នកគ្រប់គ្រងផ្ទះ មាន កសិកម្មនិងគោរក្ខកម្មជាដើម ។ បទថា សត្ត សេក្ខា សេចក្តីថា ឈ្មោះថា សេក្ខា ព្រោះអត្ថថា ព្រះអរិយ បុគ្គល ៧ មានសោតាបន្នៈជាដើម នៅសិក្សាក្នុងត្រៃសិក្ខានៅឡើយ ។ ព្រះអរហន្តទាំងឡាយឈ្មោះថា អសេក្ខ ព្រោះអត្ថថា មិនត្រូវសិក្សាព្រះ បច្ចេកពុទ្ធទាំងឡាយ ឈ្មោះថា បច្ចេកមុនី ព្រោះអត្ថថា តែមួយអង្គនោះឯង មិនមានគ្រូអាចារ្យអាស្រ័យហេតុនោះៗ ត្រាស់ដឹងអរិយសច្ច ៤ ។ តថាគត ៨ យាង ក្នុងបទថា មុនិមុនយោ វុច្ចន្តិ តថាគតា នេះ មានវិនិច្ឆ័យដូចតទៅ នេះថា ព្រះដ៏មានព្រះភាគទ្រង់ព្រះនាមថា តថាគត ដោយហេតុ ៨ ប្រការគឺ ព្រោះទ្រង់យាងមកយាងនោះ ១ ព្រោះទ្រង់យាងទៅយ៉ាងនោះ ១ ព្រោះយាង មកកាន់លក្ខណៈពិត ១ ព្រោះត្រាស់ដឹងធម៌ដែលពិតតាមសេចក្តីពិត ១ ព្រោះទ្រង់ឃើញអារម្មណ៍ដែលពិត ១ ព្រោះមានវាចាពិត ១ ព្រោះទ្រង់ធ្វើ យាងនោះ ១ ព្រោះទ្រង់គ្របសង្កត់ ១ ។ ព្រះដ៏មានព្រះភាគទ្រង់ព្រះនាមថា តថាគត ព្រោះយាងមកយ៉ាងនោះ ដូចម្តេច ។ ដូចព្រះសម្មាសម្ពុទ្ធអង្គមុនៗ ទ្រង់ខ្វល់ខ្វាយដើម្បីប្រយោជន៍ដល់ លោកទាំងពួង យាងមកហើយ លោកអធិប្បាយទុកដូចម្តេច ព្រះដ៏មានព្រះភាគ អង្គមុនៗ យាងមកដោយអភិនីហារណា ព្រះមានព្រះភាគនៃយើងទាំងឡាយ ក៏យាងមកដោយអភិនីហារនោះដូចគ្នា ។ ម្យ៉ាងទៀត ព្រះមានព្រះភាគ អង្គមុនៗ ទ្រង់បំពេញបារមី ៣០ គឺបា