បរិញ្ញា

ក្បាលទី 53 · ទំព័រ 96

អារម្មណ៍មានសភាពផ្សេងគ្នា ចម្រើននូវឧបេក្ខា ដែលមាន សភាពតែមួយ អាស្រ័យនូវអារម្មណ៍មានសភាពតែមួយនិង ឧបេក្ខាជាទីរលត់នៃឧបាទានជាលោកាមិសៈ មិនមានសេសសល់ ដោយប្រការទាំងពួង ។ ម្នាលគហបតី ដូចជាបុរសកាន់នូវគប់ស្មៅដែលភ្លើងឆេះដើរ ច្រាសខ្យល់ ម្នាលគហបតី អ្នកសម្គាល់សេចក្តីនេះថាដូចម្តេច បើបុរសនោះ មិនលះចោលគប់ស្មៅដែលភ្លើងឆេះនោះ ដោយ ឆាប់ទេ គប់ស្មៅដែលភ្លើងឆេះនោះ នឹងរោលរាលដៃឬកំភួន ដៃ ឬរោលរាលអវ័យវៈតូចធំនីមួយ បុរសនោះនឹងដល់នូវ សេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះគប់ស្មៅដែល ភ្លើងឆេះនោះ ជាហេតុមែនឬទេ ។ ព្រះករុណាព្រះអង្គ ។ ម្នាលគហបតី អរិយសាវ័កតែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សម្តែងហើយថា កាមទាំងឡាយ មានឧបមាដោយ គប់ស្មៅមានទុក្ខច្រើន មានសេចក្តីចង្ហៀតចង្អល់ច្រើន ទោសមាន ច្រើនប្រការក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័ក ឃើញសេចក្តីនេះតាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះ ។ បេ ។ ក៏ចម្រើននូវឧបេក្ខានោះឯង ។ ម្នាលគហបតី ដូចជារណ្តៅរងើកភ្លើង មានជម្រៅមួយជំហរ បុរសដ៏ពេញដោយរងើកភ្លើងឥតមានអណ្តាត ឥតមានផ្សែង កាលនោះ មានបុរសម្នាក់មានប្រាថ្នាដើម្បីរស់នៅ មិនប្រាថ្នា ដើម្បីស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដើរមក ( កាន់រណ្តៅនោះ ) មានបុរសខ្លាំងពូកែពីរនាក់ ចាប់បុរស នោះ ត្រង់កំភួនដៃម្ខាងម្នាក់ ទាញទម្លាក់ទៅក្នុងរណ្តៅ ម្នាល គហបតី អ្នកសម្គាល់សេចក្តីនោះថាដូចម្តេច តើបុរសនោះ គួរបង្អោនកាយ ( ទៅកាន់រណ្តៅ ) នោះដូច្នេះខ្លះ ដូច្នោះខ្លះ ដែរឬទេ ។