តណ្ហាជាគេធៈ

ក្បាលទី 53 · ទំព័រ 98

បោក្ខរណីជាទីសប្បាយ លុះបុរសនោះភ្ញាក់ឡើង មិនឃើញ អ្វីមួយឡើយ ម្នាលគហបតី អរិយសាវ័កតែងពិចារណា ដូច្នេះថា ព្រះមានព្រះភាគទ្រង់សម្តែងហើយថា កាមទាំងឡាយ មានឧបមាដោយយល់សប្តិ មានទុក្ខច្រើន មានសេចក្តី ចង្ហៀតចង្អល់ច្រើន ទោសមានច្រើនប្រការក្នុងកាមទាំងនេះ យ៉ាងនោះឯង ។ បេ ។ ក៏ចម្រើននូវឧបេក្ខានោះឯង ។ ម្នាលគហបតី ដូចជាបុរសខ្ចីទ្រព្យគេជារបស់បណ្តោះអាសន្ន គឺកែវមណីនិងកុណ្ឌល ( គ្រឿងប្រដាប់ត្រចៀក ) ដ៏ប្រសើរ ហើយឡើងកាន់យាន បុរសនោះ បានប្រដាប់តាក់តែងដោយ ទ្រព្យជារបស់ខ្ចីគេបណ្តោះអាសន្នទាំងនោះ ដើរទៅកាន់រាន ផ្សារ អ្នកផងបានឃើញបុរសនោះហើយ ក៏និយាយយ៉ាង នេះថា អើហ្ន៎ បុរសនេះ មានភោគសម្បត្តិច្រើនណាស់ បាន ឮថា ពួកជនអ្នកមានភោគសម្បត្តិ រមែងបរិភោគសម្បត្តិ យ៉ាងហ្នឹងតើ បើពួកជនជាម្ចាស់គប្បីឃើញបុរសនោះក្នុងទីណា ៗ ក៏គប្បីយកទ្រព្យដែលជារបស់ខ្លួន ក្នុងទីនោះទៅ ម្នាល គហបតី អ្នកសម្គាល់សេចក្តីនោះថាដូចម្តេច បុរសនោះ គួរអាក់អន់ចិត្តឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសនោះ មិនគួរនឹងអាក់អន់ចិត្តទេ ដំណើរនោះព្រោះហេតុអ្វី បពិត្រ ព្រះអង្គដ៏ចម្រើន ព្រោះពួកជនជាម្ចាស់ទ្រព្យ នាំយកទ្រព្យ