តិះដៀលខ្លួនដោយហេតុ២យ៉ាង
ដែលជារបស់ខ្លួនទៅ ។ ម្នាលគហបតី អរិយសាវ័កតែង ពិចារណា ដូច្នេះថា ព្រះមានព្រះភាគទ្រង់សម្តែងហើយថា កាមទាំងឡាយ មានឧបមាដោយរបស់ខ្ចីគេ មានទុក្ខច្រើន មានសេចក្តីចង្ហៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុង កាមទាំងនេះ យ៉ាងនោះឯង ។ បេ ។ ក៏ចម្រើននូវឧបេក្ខានោះ ឯង ។ ម្នាលគហបតី ដូចជាដងព្រៃស្តុក នៅជិតស្រុកឬនិគមមាន ដើមឈើក្នុងព្រៃនោះ ជាឈើមានផ្លែផ្អែមផង មានផ្លែដ៏ច្រើន ផង សូម្បីផ្លែណាមួយ ក៏មិនជ្រុះចុះលើផែនដីឡើយ ទើប មានបុរសម្នាក់ជាអ្នកត្រូវការដោយផ្លែ ស្វែងរកផ្លែ ត្រាច់ទៅ ស្វែងរកផ្លែ ក៏ដើរមកដល់ បុរសនោះដើរចូលទៅកាន់ដង ព្រៃនោះ ឃើញដើមឈើនោះមានផ្លែផ្អែមផង មានផ្លែច្រើន ផង ទើបបុរសនោះគិតយ៉ាងនេះថា ឈើនេះឯង មានផ្លែផ្អែម ផង មានផ្លែច្រើនផង សូម្បីផ្លែណាមួយ ក៏មិនជ្រុះចុះលើផែនដី ឡើយ ឯអាត្មាអញក៏ចេះឡើងឈើដែរ បើដូច្នោះ មាន តែអាត្មាអញឡើងកាន់ដើមឈើនេះ ហើយទំពាស៊ីត្រាតែឆ្អែត ផង ដក់ថ្នក់ផង លុះបុរសនោះគិតហើយ ក៏ឡើងកាន់ដើមឈើ នោះ ទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង កាលនោះ មាន បុរសជាគម្រប់ពីរ ជាអ្នកត្រូវការដោយផ្លែ ស្វែងរកផ្លែត្រាច់ ទៅស្វែងរកផ្លែ ក៏កាន់យកដឹងដ៏មុត ដើរមកដល់បុរសនោះ ចូលទៅកាន់ដងព្រៃនោះ ហើយឃើញនូវដើមឈើនោះ មាន ផ្លែផ្អែមផង មានផ្លែច្រើនផង ទើបបុរសនោះគិតយ៉ាងនេះថា ឈើនេះឯងមានផ្លែផ្អែមផង មានផ្លែច្រើនផង សូម្បីផ្លែណាមួយ ក៏មិនជ្រុះចុះលើផែនដីឡើយ ឯអាត្មាអញមិនចេះឡើង ដើមឈើឡើយ បើដូច្នោះ មានតែអាត្មាអញកាប់ដើមឈើ នេះត្រង់គល់ ហើយទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង លុះ បុរសនោះគិតហើយ ក៏កាប់ដើមឈើនោះត្រង់គល់ ម្នាល គហបតី អ្នកសម្គាល់សេចក្តីនោះថាដូចម្តេច បុរសដែលឡើង ដើ