គ្រឿងប្រលាក់២យ៉ាង
នុស្សតឹ នេះ ជាឈ្មោះរបស់សតិដែលមានព្រះសង្ឃគុណ មានភាពជាអ្នក បដិបត្តិល្អជាដើមជាអារម្មណ៍ ។ អនុស្សតិ ដែលកើតឡើងប្រារព្ធសីល ឈ្មោះ ថា សីលានុស្សតឹ ។ ពាក្យថា សីលានុស្សតឹ នេះជាឈ្មោះរបស់សតិដែល មានសីលគុណ មានការមិនដាច់នៃសីលជាដើម របស់ខ្លួនជាអារម្មណ៍ ។ អនុស្សតិ ដែលកើតឡើងប្រារព្ធចាគៈ ឈ្មោះថា ចាគានុស្សតឹ ។ ពាក្យថា ចាគានុស្សតឹ នេះ ជាឈ្មោះរបស់សតិ ដែលមានចាគគុណ មានភាពជា អ្នកមានចាគៈដែលលះហើយរបស់ខ្លួនជាដើមជាអារម្មណ៍ ។ អនុស្សតិ ដែល កើតឡើងប្រារព្ធទេវតា ឈ្មោះថា ទេវតានុស្សតឹ ។ ពាក្យថា ទេវតានុស្សតឹ នេះជាឈ្មោះរបស់សតិ ដែលមានគុណមានសទ្ធារបស់ខ្លួនជាដើម តម្កល់ទេវតាទាំងឡាយទុកក្នុងឋានៈជាបន្ទាល់ជាអារម្មណ៍ ។ អនុស្សតិ ដែល កើតឡើងប្រារព្ធខ្យល់ដង្ហើមចូល ខ្យល់ដង្ហើមចេញ ឈ្មោះថា អានាបនស្សតឹ ។ ពាក្យថា អានាបនស្សតឹ នេះជាឈ្មោះរបស់សតិដែលមាននិមិត្ត នៃខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ ។ អនុស្សតិ ដែលកើតឡើងប្រារព្ធការ ស្លាប់ ឈ្មោះថា មរណានុស្សតឹ ពាក្យថា មរណានុស្សតឹ នេះជាឈ្មោះ របស់សតិដែលមានការស្លាប់ពោលគឺ ការបែកធ្លាយនៃជីវិត្រិន្ទិយដែលទាក់ទង ក្នុងភពមួយជាអារម្មណ៍ ។ សតិដែលទៅ គឺប្រព្រឹត្តទៅក្នុងសរីរៈដែលរាប់ថាកាយ ព្រោះជាការចម្រើន គឺជាអណ្តូងកើតនៃវត្ថុបដិកូលទាំងឡាយ មានសក់ជាដើមដែលគួរ ខ្ពើម ឈ្មោះថា កាយគតាសតិ កាលគួរពោលថា កាយគតសតិ លោក ពោលថា កាយគតាសតិ ព្រោះមិនធ្វើរស្សៈ ក្នុងទីនេះលោកពោលពាក្យ នេះជា កាយគតាសតិ ដូចគ្នា ។ ពាក្យថា កាយគតាសតឹ នេះជាឈ្មោះ របស់សតិ ដែលមាននិមិត្តបដិកូលក្នុងចំណែកនៃរាងកាយ មានសក់ជាដើម ជាអារម្មណ៍ ។ អនុស្សតិ ដែលកើតឡើងប្រារព្ធការស្ងប់ ឈ្មោះថា