កាមសញ្ញា

ក្បាលទី 53 · ទំព័រ 104

អបាយទាំងនោះ ដោយការកាត់ផ្តាច់ ។ ឈ្មោះថា សកទាគាមិ ព្រោះអត្ថថា មកបដិសន្ធិក្នុងលោកនេះអស់វារៈ ម្តងបុណ្ណោះ មគ្គនៃសកទាគាមីនោះ ឈ្មោះថា សកទាគាមិមគ្គំ ។ បុគ្គល ចម្រើនមគ្គនោះ ។ បទថា ឱឡារិកេ បានដល់ ដល់នូវការក្តៅក្រហាយ ឈ្មោះថា អនាគាមី ព្រោះអត្ថថា មិនមកបដិសន្ធិកាន់កាមភពឡើយ ។ មគ្គនៃអនាគាមីនោះ ឈ្មោះថា អនាគាមិមគ្គ ។ បុគ្គលចម្រើនមគ្គនោះ ។ បទថា អណុសហគតេ បានដល់ ដល់នូវភាពល្អិត ។ ឈ្មោះថា អរហត្ត ព្រោះឆ្ងាយចាកកិលេសទាំងឡាយ ព្រោះកម្ចាត់សត្រូវគឺកិលេស ព្រោះកាច់ បំបាក់នូវកម្មនៃសង្សារវដ្ត ព្រោះមិនធ្វើបាបក្នុងទីកំបាំង និងព្រោះជាអ្នកគួរ ដល់បច្ច័យជាដើម ភាពនៃព្រះអរហន្ត ឈ្មោះថា អរហត្ត ។ អរហត្តនោះ គឺអ្វី គឺអរហត្តផល ។ មគ្គនៃអរហត្ត ឈ្មោះថា អរហត្តមគ្គំ ។ បុគ្គល ចម្រើនអរហត្តមគ្គនោះ ។ បទថា សព្វេន សព្វំ បានដល់ ទាំងពួង ដោយអាការទាំងពួង ។ បទថា សព្វថា សព្វំ បានដល់ ទាំងពួង ដោយប្រការទាំងពួង ។ បទថា អសេសំ និស្សេសំ បានដល់ មិនមានចំណែកដ៏សេស គឺមិនសេសសល់សូម្បីត្រឹមតែ ខន្ធ ។ ម្យ៉ាងទៀត បទថា សព្វេន សព្វំ ពោលដល់ឫសគល់ ។ បទថា សព្វថា សព្វំ ពោលចង្អុលដល់អាការៈ ។ បទថា អសេសំ និស្សេសំ ពោលចង្អុល ដល់ការបំពេញ ។ ម្យ៉ាងទៀតដោយបទដំបូង ពោលព្រោះមិនមានទុច្ចរិត ដោយបទទីពីរ ពោលព្រោះមិនមានការគ្របសង្កត់ ដោយបទទី ៣ ពោល ព្រោះមិនមានអនុស័យ អាចារ្យពួកខ្លះពណ៌នាទុកយ៉ាងនេះ ។ បទថា សប្បោ វុច្ចតិ អហិ សេចក្តីថា ពស់ណាមួយលូន ទើបទៅបាន ។ បទថា កេនត្ថេន បានដល់ ព្រោះអត្ថថា អ្វី ។ បទថា សំសប្បន្តោ គច្ឆតិ សេចក្តីថា ព្រោះជេសោវាងទៅ ដូច្នោះ ទើប ហៅថា សត្ត ។ បទថា ភុជន្តោ សេចក្តីថា លូនទៅ