មោនេយ្យៈ៣

ក្បាលទី 53 · ទំព័រ 106

បទថា សប្បសិរំ បានដល់ ក្បាលរបស់ពស់ ។ បទថា វជ្ជេយ្យ បានដល់ គប្បី វៀរខាងមុខ ។ បទថា វិវជ្ជេយ្យ បានដល់ គប្បីវៀរដោយប្រមាណរបស់ពស់ នោះ ។ បទថា បរិវជ្ជេយ្យ បានដល់ គប្បីវៀរដោយជុំវិញ ។ បទថា អភិនិវជ្ជេយ្យ បានដល់ គប្បីវៀរប្រមាណ ៤ ( ហត្ថ ) ។ ម្យ៉ាងទៀត ដោយ បទដំបូង គប្បីវៀរអំពីក្បាល ។ បទទី ២ និងទី ៣ គប្បីវៀរទាំងសងខាង បទទី ៤ គប្បីវៀរខាងក្រោយ ។ ម្យ៉ាងទៀត អាចារ្យពួកមួយពណ៌នាទុកយ៉ាងនេះ គប្បីវៀរ ព្រោះភាពជា វត្ថុនៃទុក្ខ មានការស្វែងរកជាមូលរបស់បុគ្គលដែលមិនទាន់ដល់កាមទាំងឡាយ ។ គប្បីចៀសចេញ ព្រោះភាពជាវត្ថុនៃទុក្ខដែលមានការរក្សាជាមូល របស់បុគ្គលដែលដល់នូវកាមហើយ ។ គប្បីគេចចេញ ព្រោះភាពជាវត្ថុនៃទុក្ខ ដែលក្តៅក្រហាយ ព្រោះការមិនដឹង ។ គប្បីវៀរស្រឡះចេញ ព្រោះភាពជា វត្ថុនៃទុក្ខដែលកើតអំពីការព្រាត់ប្រាសចាករបស់ជាទីស្រឡាញ់ ក្នុងមាត់នៃ សេចក្តីវិនាស ដោយប្រការដូច្នេះ ។ ឈ្មោះថា រាគោ ដោយអំណាចសេចក្តីត្រេកអរ ។ ឈ្មោះថា សារាគោ ដោយអត្ថថា សេចក្តីត្រេកអរដែលមានកម្លាំង ។ ឈ្មោះថា អនុ- នយោ ព្រោះភាពជាសម្លាញ់របស់ពួកសត្វក្នុងអារម្មណ៍ទាំងឡាយ ។ ឈ្មោះ ថា អនុរោធោ ព្រោះអត្ថថា ត្រេកអរ អធិប្បាយថា ប្រាថ្នា ។ ឈ្មោះថា នន្ទិ ព្រោះអត្ថថា ជាគ្រឿងត្រេកអរក្នុងភពណាមួយរបស់ពួកសត្វ ឬរមែងត្រេកអរ ឯង ។ តណ្ហាឈ្មោះថា នន្ទិរាគោ ព្រោះជាការត្រេកអរផង ជាតម្រេកផង អត្ថថា ត្រេកអរផង ។ ក្នុងបទទាំងពីរនោះ តណ្ហាដែលកើតឡើងម្តងក្នុងអារម្មណ៍មួយ ហៅថា នន្ទិ ដែលកើតឡើងរឿយៗហៅថា នន្ទិរាគោ ។ បទថា ចិត្តស្ស សារាគោ សេចក្តីថា តម្រេកណាក្នុងខាងដើម ដែល ឆ្លងមក លោកហៅថា សារាគោ ព្រោះអត្ថថា ការត្រេកអរដែល