ព្រួញ៧យ៉ាង

ក្បាលទី 53 · ទំព័រ 110

សភាពយ៉ាងនេះ និងយ៉ាងដទៃបានឡើយ ដូច្នេះ ។ ឈ្មោះថា បណិធិ ដោយអំណាចនៃការតាំងមាំ ។ បទថា ភវនេត្តិ បានដល់ ខ្សែជាគ្រឿងនាំទៅកាន់ភព ។ មែនពិត សត្វទាំងឡាយដែលតណ្ហានេ ះនាំទៅកាន់ទីប្រាថ្នាហើយ ដូចគោទាំងឡាយត្រូវខ្សែចងកនាំទៅ ។ ឈ្មោះថា វនំ ព្រោះអត្ថថា ជាប់ គឺគប់ គឺសើមក្នុងអារម្មណ៍នោះៗ ពង្រីកបទដោយព្យញ្ជនៈជា វនថោ ។ ម្យ៉ាងទៀត ឈ្មោះថា វនំ ព្រោះអត្ថថា ហាក់បីដូចជាព្រៃ ដោយអត្ថថា ញ៉ាំងទុក្ខដែលមិនមែនប្រយោជន៍ឲ្យតាំង ឡើង និងដោយអត្ថថា ព្រៃក្រាស់ ពាក្យនេះជាឈ្មោះរបស់តណ្ហាដែលមាន កម្លាំង តែតណ្ហាដែលមានកម្លាំងជាងនោះ ឈ្មោះថា វនថោ ដោយអត្ថថា ព្រៃក្រាស់ ព្រោះហេតុនោះ ទើបព្រះដ៏មានព្រះភាគ ត្រាស់ទុក ( ក្នុងខុទ្ទក និកាយធម្មបទ ) ថា អ្នកទាំងឡាយចូរកាត់កិលេសដូចជាព្រៃចេញ ចូរកុំកាត់ដើមឈើ ( ព្រោះ ) ភ័យកើតអំពីកិលេសដូចជាព្រៃ ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃផង កិលេសដូចជាដើមឈើដុះក្នុងព្រៃផង ហើយចូរជាអ្នកកុំមាន កិលេសដូចជាព្រៃឡើយ ដូច្នេះ ។ ឈ្មោះថា សន្ថវោ ដោយអំណាចនៃការស្និទ្ធស្នាល អធិប្បាយថា ជាប់ជំពាក់ សន្ថវៈនោះមានពីរយ៉ាង គឺតណ្ញាសន្ថវៈ ១ មិត្តសន្ថវៈ ១ ក្នុងពីរ យ៉ាងនោះ ក្នុងទីនេះបំណងយកតណ្ញាសន្ថវៈ ។ ឈ្មោះថា ស្នេហោ ប្រែថា ដោយអំណាចនៃសេចក្តីស្រឡាញ់ ។ ឈ្មោះ ថា អបេក្ខា ព្រោះអត្ថថា សម្លឹងដោយអំណាចធ្វើនូវសេចក្តីអាល័យ សម ដូចលោកពោលទុក ( ក្នុងទីឃនិកាយ មហាវគ្គ ) ថា បពិត្រព្រះសម្មតិទេព នគរទាំង ៨៤០០០ របស់ព្រះអង្គនេះ មាននគរកុសាវតីរាជធានីជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ចំពោះនគរទាំងនុ៎ះ សូមព្រះអង្គធ្វើនូវសេចក