ទុដ្ឋដ្ឋកសុត្តនិទ្ទេសទី ៣
( ព្រះមានព្រះភាគទ្រង់ត្រាស់ថា ) តិរ្ថិយពួកខ្លះ មានចិត្តខឹង ហើយជេរ ពួកជនឯទៀត មានចិត្តជឿថា មែន រមែងជេរតាម តែព្រះពុទ្ធជាមុនិ មិនអើពើនូវវាទៈ ដែលកើតហើយ ព្រោះហេតុនោះ បង្គោល គឺកិលេស របស់ព្រះពុទ្ធជាមុនិមិនមានក្នុងទីណាទេ ។ ពាក្យថា តិរ្ថិយពួកខ្លះ មានចិត្តខឹងហើយជេរ គឺពួកតិរ្ថិយទាំងនោះ មានចិត្តខឹង មានចិត្តប្រទូស្ត មានចិត្តអាក់អន់ មានចិត្តអាក់អន់តប មាន ចិត្តបៀតបៀន មានចិត្តបៀតបៀនតប មានចិត្តគុំគួន មានចិត្តគុំគួនតប ហើយ ជេរប្រទេចនូវព្រះមានព្រះភាគនិងព្រះភិក្ខុសង្ឃ ដោយហេតុមិនពិត ហេតុនោះ ( ទ្រង់ត្រាស់ថា ) តិរ្ថិយពួកខ្លះ មានចិត្តខឹងហើយជេរ ។ ពាក្យថា ពួកជនឯទៀត មានចិត្តជឿថាមែន រមែងជេរតាម គឺ ពួកជនណា ជឿ ជឿស៊ប់ ចុះចិត្តស៊ប់ តាមពាក្យនៃតិរ្ថិយទាំងនោះ មានចិត្ត ជឿថាមែន មានសេចក្តីសម្គាល់ថាមែន មានចិត្តជឿប្រាកដ មានសេចក្តីសម្គាល់ ថា ប្រាកដ មានចិត្តថាទៀងទាត់ មានសេចក្តីសម្គាល់ថាទៀងទាត់ មានចិត្តថា ពិត មានសេចក្តីសម្គាល់ថាពិត មានចិត្តថាមិនប្រែប្រួល មានសេចក្តីសម្គាល់ ថា មិនប្រែប្រួល ហើយជេរប្រទេចនូវព្រះមានព្រះភាគនឹងព្រះភិក្ខុសង្ឃដោយ ហេតុមិនពិត ហេតុនោះ ( ទ្រង់ត្រាស់ថា ) ពួកជនឯទៀត មានចិត្តជឿថា មែន រមែងជឿតាម ។ ពាក្យថា ព្រះពុទ្ធជាមុនិ រមែងមិនអើពើនូវវាទៈដែលកើតឡើង គឺវាទៈនោះកើត កើតព្រម កើតហើយ កើតចំពោះហើយ កើតប្រាកដហើយ ជាវាទៈលាន់កងរំពងអំពីសំណាក់បុគ្គលដទៃ ជាពាក្យជេរប្រទេចនូវព្រះមាន ព្រះភាគនិងព្រះភិក្ខុសង្ឃដោយហេតុមិនពិត ហេតុនោះ ( ទ្រង់ត្រាស់ថា ) នូវ វាទៈដែលកើតហើយ ។ ពាក្យថា ព្រះពុទ្ធជាមុនិ រមែងមិនអើពើ សេចក្តីថា ញាណ លោកហៅថា មោនៈ បានដ