សីលនិងវត្ត

ក្បាលទី 53 · ទំព័រ 123

ពួកនៃសក់និងរោមជាដើម ដូចការពិចារណារបស់អ្នកពិចារណាគ្រឿងប្រកប នៃព្រះនគរ ជាការពិចារណាពួកនៃមហាភូតរូប និងឧបាទាយរូបនោះឯង ដូច ការពិចារណារបស់អ្នកចែកដើម ស្លឹកនិងធាងរបស់ដើមចេក និងដូចរបស់ បុគ្គលដែលចាក់ធ្លុះ ដៃដែលក្តាប់ទទេ ។ ធម៌ណាមួយជាកាយក្តី ស្ត្រីក្តី បុរសក្តី ឬដទៃក្តី ដែលផុតចាកពួកតាមដែលពោលហើយ រមែងមិនប្រាកដក្នុងទីនេះ ។ តែសត្វទាំងឡាយ រមែងធ្វើនូវការប្រកាន់ខុសយ៉ាងនោះៗ ក្នុងវត្ថុ ត្រឹមតែពួកនៃធម៌ តាមដែលពោលហើយនោះឯង ។ ដោយហេតុនោះ ទើប បុរាណាចារ្យទាំងឡាយពោលថា បុគ្គលរមែងឃើញវត្ថុណា វត្ថុនោះឈ្មោះថា ដែលបុគ្គលនោះ ឃើញហើយក៏មិនមែន វត្ថុណាដែលបុគ្គលនោះឃើញហើយ បុគ្គលឈ្មោះថា រមែងមិនឃើញវត្ថុនោះ កាលមិនឃើញ រមែងជាប់ កាលជាប់ ក៏វង្វេង រមែងមិនផុតទៅបានឡើយ ដូច្នេះ ។ អត្ថក្នុងទីនេះ គប្បីជ្រាបដោយ អាទិ សព្ទដែលពោលទុកថា ដើម្បី សម្តែងការចែកពួកជាដើមដូច្នេះ ។ ការពិចារណាកាយក្នុងកាយនោះឯង មិន មែនជាការពិចារណាធម៌ដទៃ ។ លោកអធិប្បាយទុកដូចម្តេច លោកអធិប្បាយ ទុកថា ការពិចារណាឃើញថា មានទឹកក្នុងថ្ងៃបណ្តើរកូន ដែលមិនមានទឹក យ៉ាងណា ការពិចារណាថាជារបស់ទៀង ជាសុខ ជាអត្តានិងជារបស់ស្អាត ក្នុងកាយនេះដែលមិនទៀង ជាទុក្ខ ជាអនត្តានិងមិនស្អាតនោះឯង មិនមានទៅ បានឡើយ ដែលពិត ការពិចារណាកាយ គឺការពិចារណាពួកនៃអាការៈដែល ជាអនិច្ចំ ទុក្ខំ អនត្តានិងមិនស្អាតនោះឯង ។ ម្យ៉ាងទៀត កាយនេះកើតអំពីវត្ថុដែលល្អិត មានខ្យល់ដង្ហើមចេញ និង ខ្យល់ដង្ហើមចូលជាដើម មានឆ្អឹងជាទីបំផុត ដែលព្រះដ៏មានព្រះភាគត្រាស់ទុក ក្នុងមហាសតិប្បដ្ឋាន ដោយន័យជាដើមថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យ នេះ នៅក្នុងព្រ