អដ្ឋកថា ទុដ្ឋដ្ឋកសុត្តនិទ្ទេសទី ៣

ក្បាលទី 53 · ទំព័រ 493

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាដំបូង ក្នុងទុដ្ឋដ្ឋកសុត្តនិទ្ទេសមុន ។ បណ្តាបទទាំងនោះ បទថា វទន្តិ សេចក្តីថា រមែងតិះដៀលក្នុងព្រះដ៏មាន ព្រះភាគនិងភិក្ខុសង្ឃ ។ បទថា ទុដ្ឋមនាបិ ឯកេ អញ្ញេបិ វេ សច្ចមនា សេចក្តីថា បទថា ឯកេ បានដល់ តិរ្ថិយពួកខ្លះមានចិត្តដែលទោសប្រទូស្ត ពួកខ្លះមានសេចក្តីសម្គាល់ បែបនោះ ក៏ជាអ្នកមានចិត្តដែលទោសប្រទូស្តហើយ អធិប្បាយថា ជនពួក ណាស្តាប់តិរ្ថិយទាំងនោះហើយជឿ ជនទាំងនោះយល់ថា ពិត ។ បទថា វាទញ្ច ជាតំ សេចក្តីថា ពាក្យជេរណាមួយដែលកើតឡើង ។ បទថា មុនិ នោ ឧបេតិ សេចក្តីថា មុនី គឺព្រះពុទ្ធរមែងមិនទទួលយក ព្រោះ មិនមែនអ្នកធ្វើនិងព្រោះការមិនកម្រើក ។ បទថា តស្មា មុនី នត្ថិ ខិលោ កុហិញ្ចិ សេចក្តីថា ព្រោះហេតុនោះ មុនីនេះគប្បីជ្រាបថា មិនមានកិលេសជា គ្រឿងដោតចិត្តដោយកិលេសជាគ្រឿងដោតចិត្ត មានរាគៈជាដើមក្នុងទីណាមួយ ។ បទថា ទុដ្ឋមនា សេចក្តីថា មានចិត្តដែលទោសទាំងឡាយកើតឡើង ប្រទូស្តហើយ ។ បទថា វិរុទ្ធមនា សេចក្តីថា មានចិត្តដែលកិលេសទាំងនោះ រារាំងទុក មិនឲ្យឱកាសដល់កុសល ។ បទថា បដិវិរុទ្ធមនា លោកពង្រីក ដោយអំណាចឧបសគ្គ ។ បទថា អាហតមនា សេចក្តីថា ឈ្មោះថាមានចិត្ត ដែលទោសៈមកប៉ះខ្ទប់ ព្រោះអត្ថថា តិរ្ថិយទាំងនោះ មានចិត្តដែលបដិឃៈមក ប៉ះខ្ទប់ហើយ ។ បទថា បច្ចាហតមនា លោកពង្រីកដោយអំណាចនៃឧបសគ្គដូចគ្នា ។ បទថា អាឃាតិតមនា សេចក្តីថា ឈ្មោះថាមានចិត្តអាឃាត ព្រោះអត្ថថា តិរ្ថិយទាំងនោះ មានចិត្តអាឃាតដោយអំណាចវិហិង្សា ។ បទថា បច្ចាឃាតិតមនា លោកពង្រីកដោយអំណាចឧបសគ្គដូចគ្នា ។