អដ្ឋកថា សុទ្ធដ្ឋកសុត្តនិទ្ទេសទី ៤

ក្បាលទី 53 · ទំព័រ 570

ក្នុងសុទ្ធដ្ឋកសុត្តនិទ្ទេសទី ៤ គប្បីជ្រាបអត្ថក្នុងគាថាដំបូងមុន ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយការបរិសុទ្ធរមែងមាន ព្រោះ ការឃើញបែបនេះក៏មិនមែន ម្យ៉ាងទៀត បុគ្គលពាល ដែលមានទិដ្ឋិឃើញ ព្រាហ្មណ៍ចន្ទាភៈ ឬបុគ្គលបែបនេះដទៃជាអ្នកមិនបរិសុទ្ធ ព្រោះល្អក់ដោយ កិលេស ជាអ្នកមានរោគ ព្រោះត្រូវរោគ គឺកិលេសលិចលង់ រមែងយល់ ថា អាត្មាអញ រមែងឃើញបុគ្គលបរិសុទ្ធ ជាអ្នកមិនមានរោគយ៉ាងក្រៃលែង ការបរិសុទ្ធរមែងមានដល់នរជន ព្រោះការឃើញពោលគឺទិដ្ឋិនោះ ។ បុគ្គល ពាលនោះយល់យ៉ាងនេះហើយថា ការឃើញនោះជាការឃើញដ៏កំពូល ជាអ្នក ពិចារណាឃើញនូវការបរិសុទ្ធ ក្នុងការឃើញនោះ រមែងជឿថា ការឃើញ នោះជាមគ្គញ្ញាណ តែការឃើញនោះ មិនបានជាមគ្គញ្ញាណឡើយ ។ បទថា បរមំ អារោគ្យប្បត្តំ សេចក្តីថា ដល់នូវការមិនមាន ព្យាធិដ៏ឧត្តមតាំងនៅ ។ បទថា តាណប្បត្តំ សេចក្តីថា ដល់នូវធម៌ជាគ្រឿង គ្រប់គ្រងយ៉ាងនោះ ។ បទថា លេណប្បត្តំ សេចក្តីថា ដល់នូវធម៌ជាទីពួន ។ បទថា សរណប្បត្តំ សេចក្តីថា ដល់នូវធម៌ជាទីពឹង ឬដល់នូវធម៌ជាគ្រឿង ញ៉ាំងទុក្ខឲ្យវិនាស ។ បទថា អភយប្បត្តំ សេចក្តីថា ដល់នូវការផុតភ័យ ។ បទថា អច្ចុតប្បត្តំ សេចក្តីថា ដល់នូវភាវៈទៀង ។ បទថា អមតប្បត្តំ សេចក្តីថា ដល់នូវធម៌មិនស្លាប់ គឺមហានិព្វាន ។ បទថា និព្វានប្បត្តំ សេចក្តី ថា ដល់នូវធម៌ដែលវៀរចាកតណ្ញាជាគ្រឿងរួបរឹត ។ បទថា អភិជានន្តោ សេចក្តីថា ដឹងដោយវិសេស ។ បទថា អាជានន្តោ សេចក្តីថា ដឹងទួទៅដល់អត្ថ ។ បទថា វិជានន្តោ សេចក្តីថា ដឹងច្រើនយ៉ាង ។ បទថា បដិវិជានន្តោ សេចក្តីថា ដឹងច្បាស់ ព្រោះអាស្រ័យ ការឃើញនោះៗ ។ បទថា បដិវិជ្ឈន្តោ សេចក្តីថា ធ្វើទុកក្នុងហបឫ