បរមដ្ឋកសុត្តនិទ្ទេសទី ៥

ក្បាលទី 53 · ទំព័រ 617

( ព្រះមានព្រះភាគត្រាស់ថា ) សត្វក្នុងលោក កាលត្រាំក្នុង ទិដ្ឋិទាំងឡាយ ( របស់ខ្លួន ) ថាក្រៃលែង រមែងធ្វើនូវរបស់ណាឲ្យលើសលុប ក៏ពោលនូវរបស់ទាំងអស់ ដទៃ ( អំពីរបស់ខ្លួន ) នោះថា ថោកទាប ព្រោះ ហេតុនោះ សត្វមិនកន្លងវិវាទទាំងឡាយបានទេ ។ ពាក្យថា កាលត្រាំក្នុងទិដ្ឋិទាំងឡាយ ( របស់ខ្លួន ) ថា ក្រៃលែង អធិប្បាយថា សមណព្រាហ្មណ៍ពួកខ្លះ ប្រកបដោយទិដ្ឋិ សមណ ព្រាហ្មណ៍ទាំងនោះ ប្រកាន់ រៀនយក កួចកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិណាមួយថា នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ប្រសើរក្រៃលែង ហើយនៅ នៅរួម នៅ គ្រប់គ្រង នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ ។ ពួកអ្នកម្ចាស់ផ្ទះ តែងនៅក្នុងផ្ទះ ពួក អ្នកត្រូវអាបត្តិ តែងនៅក្នុងអាបត្តិទាំងឡាយ ឬពួកអ្នកមានកិលេស នៅក្នុង កិលេសទាំងឡាយ យាងណា មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកប្រកប ក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ ប្រកាន់ រៀនយក កួចកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិណាមួយថា នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ប្រសើរក្រៃលែង ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ ក៏យាងនោះដែរ ហេតុនោះ ( ទ្រង់ ត្រាស់ថា ) ត្រាំក្នុងទិដ្ឋិទាំងឡាយ ( របស់ខ្លួន ) ថា ក្រៃលែង ។ អធិប្បាយពាក្យថា សត្វក្នុងលោករមែងធ្វើនូវរបស់ណាឲ្យ លើសលុប ត្រង់ពាក្យថា របស់ណា គឺរបស់ណាមួយ ។ ពាក្យថា ធ្វើឲ្យ