អដ្ឋកថា បរមដ្ឋកសុត្តនិទ្ទេសទី ៥
ក្នុងបរមដ្ឋកសុត្តនិទ្ទេសទី ៥ មានវិនិច្ឆ័យដូចតទៅនេះថា បទថា បរមន្តិ ទិដ្ឋីសុ បរិព្វសានោ សេចក្តីថា ប្រកាន់ថា វត្ថុ នេះប្រសើរ ហើយនៅក្នុងទិដ្ឋិរេងោៗខ្លួន ។ បទថា យទុត្តរឹ កុរុតេ សេចក្តីថា រមែងធ្វើវត្ថុណា មានសាស្តារបស់ខ្លួនជាដើមឲ្យប្រសើរបំផុត ។ បទថា ហីនាតិ អញ្ញេ តតោ សព្វមាហ សេចក្តីថា ជននោះ ពោលដល់វត្ថុទាំងពួងដទៃចាក វត្ថុនោះ គឺវៀរសាស្តារបស់ខ្លួនជាដើមនោះថា វត្ថុទាំងនេះអាក្រក់ ។ បទថា តស្មា វិវាទានិ អវីតិវត្តោ សេចក្តីថា ព្រោះហេតុនោះ ជននោះរមែងជា បុគ្គលមិនឈានកន្លងនូវជម្លោះ ព្រោះទិដ្ឋិទាំងនោះបានឡើយ ។ បទថា វសន្តិ សេចក្តីថា នៅដោយអំណាចទិដ្ឋិដែលកើតឡើង លើកដំបូង ។ បទថា សំវសន្តិ សេចក្តីថា ចូលទៅ ។ បទថា អាវសន្តិ សេចក្តីថា នៅដោយវិសេស ។ បទថា បរិវសន្តិ សេចក្តីថា នៅដោយភាវៈ គ្រប់យ៉ាង ។ ព្រះសារីបុត្តត្ថេរ កាលញ៉ាំងអត្ថនោះឲ្យសម្រេចដោយឧបមា ទើបពោល ពាក្យជាដើមថា យថា អាគារិកា វា ដូច្នេះ ។ បទថា អាគារិកា វា បាន ដល់ ពួកម្ចាស់ផ្ទះ ។ បទថា ឃរេសុ វសន្តិ សេចក្តីថា ជាអ្នកប្រាសចាកការ តក់ស្លុតនៅអាស្រ័យក្នុងផ្ទះរបស់ខ្លួន ។ បទថា សាបត្តិកា វា បានដល់ ជា អ្នកច្រើនដោយអាបត្តិ ។ បទថា សក្កិលេសា បានដល់ ច្រើនដោយកិលេស មានរាគៈជាដើម ។ បទថា ឧត្តរឹ ករោតិ សេចក្តីថា ធ្វើឲ្យក្រៃលែង ។ បទថា អយំ សត្ថា សព្វញ្ញូ សេចក្តីថា ព្រះសាស្តារបស់ពួកយើងនេះ ដឹងនូវធម៌ ទាំងពួង ។ [ ១៤៩-១៥១ ] បទថា សព្វេ បរប្បវាទេ ខិបតិ សេចក្តីថា ចោលនូវ លទ្ធិដទៃទាំងអស់ ។ បទថា ឧក្ខិបតិ សេចក្តីថា នាំចេញ ។ បទថា បរិក្ខិបតិ សេចក្តីថា ធ្វើក្នុងផ្លូវដែលផ្ទុយគ្នា ។