ជរាសុត្តនិទ្ទេសទី ៦
( ព្រះមានព្រះភាគត្រាស់ថា ) ជីវិតនេះតិចណាស់ រមែង ស្លាប់ខាងអាយអំពី ១០០ ឆ្នាំ បើបុគ្គលណា រស់នៅកន្លងហួស ( ពី ១០០ ឆ្នាំ ) ទៅ បុគ្គលនោះ គង់ស្លាប់ព្រោះជរាពុំខាន ។ អធិប្បាយពាក្យថា ជីវិតនេះតិចណាស់ ត្រង់ពាក្យថា ជីវិត គឺ អាយុ ការតាំងនៅ ការរស់នៅ ការញ៉ាំងអត្តភាពឲ្យរស់នៅ ការដើរទៅ ការ ប្រព្រឹត្តទៅ ការរក្សាជីវិត ជីវិត្រិន្ទិយ ។ មួយទៀត ជីវិតតិច ជីវិតស្តួចស្តើង ដោយហេតុ ២ គឺជីវិតតិច ព្រោះជាធម្មជាតិតាំងនៅតិច ១ ជីវិតតិច ព្រោះ កិច្ចរបស់ខ្លួនតិច ១ ។ ជីវិតតិច ព្រោះធម្មជាតិតាំងនៅតិច តើដូចម្តេច ។ សត្វដែលរស់នៅ ហើយក្នុងខណៈចិត្តជាអតីត មិនកំពុងរស់នៅក្នុងបច្ចុប្បន្ន នឹងមិនរស់នៅក្នុង អនាគតទេ ។ សត្វនឹងរស់នៅក្នុងខណៈចិត្តជាអនាគត មិនកំពុងរស់នៅក្នុង បច្ចុប្បន្ន មិនរស់នៅហើយក្នុងអតីតទេ ។ សត្វកំពុងរស់នៅក្នុងខណៈចិត្តជា បច្ចុប្បន្ន មិនបានរស់នៅហើយក្នុងអតីត នឹងមិនរស់នៅក្នុងអនាគតទេ ។ ជីវិត អត្តភាព សុខ និងទុក្ខទាំងអស់ ប្រកបដោយខណៈចិត្ត តែមួយ ព្រោះខណៈប្រព្រឹត្តទៅរហ័ស ពួកទេវតាណា ឋិតនៅ អស់ ៨៤ ពាន់កប្ប ទេវតាទាំងនោះ មិនមែនប្រកបដោយ ចិត្ត ២ ហើយរស់នៅទេ ខន្ធទាំងឡាយណា របស់បុគ្គល ដែលស្លាប់ទៅក្តី រស់នៅក្តី រលត់ហើយក្នុងលោកនេះ ខន្ធទាំងអស់ នោះក៏ដូចគ្នា ទៅបដិសន្ធិទៀតមិនបាន ខន្ធទាំងឡាយណា ដែលកន្លងទៅជាលំដាប់ បែកធ្លាយហើយផង ខន្ធទាំងឡាយ ណា ជាអនាគតនឹងបែកធ្លាយផង សេចក្តីផ្សេងគ្នានៃខន្ធទាំងឡាយ ជាបច្ចុប្បន្នដែលរលត់ហើយ ក្នុងចន្លោះនៃខន្ធទាំងពីរ នោះ រមែងមិនមានក្នុងលក្ខណៈ សត្វលោកដែលកើតហើយ ដោយអនាគតក្ខន្ធ ដែលមិនទាន់កើត មិនឈ្មោះថា រស់នៅ ហើយ ទាំងមិនឈ្មោះថា កំព