តិស្សមេត្តយ្យសុត្តនិទ្ទេសទី ៧

ក្បាលទី 53 · ទំព័រ 714

( ព្រះតិស្សមេត្តេយ្យៈ មានអាយុក្រាបទូលយាងនេះថា ) បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្ហៀតចង្អល់របស់បុគ្គល ដែលប្រកបរឿយៗក្នុងមេថុន យើងខ្ញុំស្តាប់ពាក្យប្រដៅរបស់ព្រះអង្គហើយ នឹងសិក្សាក្នុងវិវេក ។ ពាក្យថា បុគ្គលប្រកបរឿយៗក្នុងមេថុន អធិប្បាយថា ឈ្មោះថា មេថុនធម្ម បានដល់ ធម៌របស់អសប្បុរស ធម៌របស់អ្នកស្រុក ធម៌របស់ជន ថោកទាប ធម៌អាក្រក់ មានទឹកជាទីបំផុត ធម៌កើតក្នុងទីកំបាំង ការជួបជុំរបស់ បុគ្គលពីរៗនាក់ ។ ដែលលោកហៅថា មេថុនធម្ម តើព្រោះហេតុអ្វី ។ ធម៌ របស់បុគ្គលពីរនាក់ដែលត្រេកអរ ត្រេកអរខ្លាំង ជោក ( ដោយរាគៈ ) រួបរឹត ( ដោយរាគៈ ) មានចិត្តត្រូវកិលេសគ្របសង្កត់ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម ។ ជនពីរនាក់ ធ្វើជម្លោះ លោកហៅថា គូជម្លោះ ជនពីរនាក់ ធ្វើសេចក្តីប្រកួតប្រកាន់ លោកហៅថា គូប្រកួតប្រកាន់ ជនពីរនាក់ធ្វើការនិយាយគ្នា លោកហៅថា គូនិយាយគ្នា ជន ពីរនាក់ធ្វើការជជែកគ្នា លោកហៅថា គូជជែកគ្នា ជនពីរនាក់ ធ្វើអធិករណ៍ លោកហៅថា គូអធិករណ៍ ជនពីរនាក់ ចរចាគ្នាជាប្រក្រតី លោកហៅថា គូ ចរចា ជនពីរនាក់ និយាយឆ្លើយឆ្លងគ្នាលោកហៅថា គូឆ្លើយឆ្លង យាងណា ធម៌របស់ជនពីរនាក់ ដែលត្រេកអរ ត្រេកអរខ្លាំង ជោក ( ដោយរាគៈ ) រួប រឹត ( ដោយរាគៈ ) មានចិត្តត្រូវកិលេសគ្របសង្កត់ស្មើគ្នាទាំងពីរនាក់ ព្រោះ ហេតុនោះ ទើបលោកហៅថា មេថុនធម្ម យាងនោះដែរ ។