អដ្ឋកថា តិស្សមេត្តេយ្យសុត្តនិទ្ទេសទី ៧
ក្នុងតិស្សមេត្តេយ្យសុត្តនិទ្ទេសទី ៧ មានវិនិច្ឆ័យដូចតទៅនេះថា បទថា មេថុនមនុយុត្តស្ស សេចក្តីថា ជាអ្នកប្រកបរឿយៗ ក្នុងមេថុនធម្ម ។ បទថា ឥតិ សេចក្តីថា ព្រះតិស្សមេត្តេយ្យៈក្រាបទូលយ៉ាងនេះ ។ បទថា អាយស្មា ជាពាក្យសម្តែងសេចក្តីស្រឡាញ់ ។ បទថា តិស្សោ ត្រឹមតែ ជាឈ្មោះរបស់ព្រះថេរៈនោះ ព្រះថេរៈនោះ ប្រាកដដោយឈ្មោះថា តិស្សៈ ។ ព្រះថេរៈនេះ ប្រាកដដោយអំណាចនៃគោត្តនោះឯងថា មេត្តេយ្យ ព្រោះដូច្នោះ ក្នុងអត្ថុប្បត្តិកថា ទើបលោកពោលថា មានសម្លាញ់ពីរនាក់ ឈ្មោះតិស្សមេត្តេយ្យៈ ។ បទថា វិឃាតំ បានដល់ ចូលទៅប៉ះខ្ទប់ ។ បទថា ព្រូហិ បានដល់ សូមមេត្តាប្រាប់ឲ្យដឹង ។ បទថា មារិស ជាពាក្យសម្តែងសេចក្តីស្រឡាញ់ លោកអធិប្បាយថា អ្នកនិរទុក្ខ ។ បទថា សុត្វាន តវ សាសនំ សេចក្តីថា ស្តាប់ព្រះតម្រាស់របស់ព្រះអង្គហើយ ។ បទថា វិវេកេ សិក្ខិសាមសេ សេចក្តី ថា ព្រះតិស្សមេត្តេយ្យៈ ប្រារព្ធសម្លាញ់ ក្រាបទូលអារាធនាឲ្យទ្រង់សម្តែង ធម៌ ។ ព្រះថេរៈនោះជាអ្នកមានសិក្ខាដែលសិក្សាចប់ហើយនោះឯង ។ បទថា មេថុនធម្មោ នាម នេះជាបទឧទ្ទេសមេថុនធម្ម ដែល គប្បីប្រាប់ ។ បទថា អសទ្ធម្មោ បានដល់ ធម៌របស់អសប្បុរស គឺជន ថោកថយ ។ បទថា គាមធម្មោ បានដល់ ធម៌ដែលពួកអ្នកស្រុកប្រព្រឹត្ត ។ បទថា វសលធម្មោ បានដល់ ធម៌របស់បុគ្គលថោកថយ ម្យ៉ាងទៀត ឈ្មោះ ថា វសលធម្មោ ព្រោះអត្ថថា ជាធម៌អាក្រក់ ដូចភ្លៀង ព្រោះកិលេសលិច ស្រោច ។ បទថា ទុដ្ឋុល្លោ សេចក្តីថា ឈ្មោះថា ទុដ្ឋុល្លោ ព្រោះអត្ថថា ឈ្មោះថា ទុដ្ឋុល្លោ ព្រោះកិលេសប្រទូស្ត ឈ្មោះថា ទុដ្ឋុល្លោ ព្រោះមិនល្អិត ព្រោះការឃើញ ក្តី ការប្រកាន់ក្តី ការស្ទាបអង្អែលក្តី ការពាល់ត្រូវក្តី ការប