បសូរសុត្តនិទ្ទេសទី ៨

ក្បាលទី 53 · ទំព័រ 791

( ព្រះមានព្រះភាគទ្រង់ត្រាស់ថា ) ពួកសមណៈព្រាហ្មណ៍ ដ៏ច្រើន តែងពោលនូវការស្អាតក្នុងធម៌របស់ខ្លួននេះ មិនពោលនូវការស្អាតក្នុង ធម៌ដទៃ អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ ជាអ្នកតាំង នៅមាំក្នុងពួកសច្ចៈដោយឡែក ។ ពាក្យថា តែងពោលនូវការស្អាតក្នុងធម៌របស់ខ្លួននេះ អធិប្បាយ ថា ( សមណព្រាហ្មណ៍ទាំងឡាយ ) តែងពោល សម្តែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះក្នុងធម៌ នេះថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ពោលសម្តែង ពណ៌នា បំភ្លឺ ថ្លែងនូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះថា លោកមិនទៀង លោកមានទីបំផុត លោកមិនមានទីបំផុត ជីវៈ នោះ សរីរៈនោះ ជីវៈដទៃ សរីរៈដទៃ សត្វបន្ទាប់អំពីសេចក្តីស្លាប់កើតទៀត ក៏មាន សត្វបន្ទាប់អំពីសេចក្តីស្លាប់ មិនកើតទៀតក៏មាន សត្វបន្ទាប់អំពីសេចក្តី ស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន សត្វបន្ទាប់អំពីសេចក្តីស្លាប់ មិន កើតទៀតក៏មិនមែន កើតទៀតក៏មិនមែន ពាក្យនេះ ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ បានពោល សម្តែង ពណ៌នា បំភ្លឺ ថ្លែងនូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដូច្នេះ ហេតុនោះ ( ទ្រង់ត្រាស់ថា ) តែងពោលនូវការស្អាតក្នុងធម៌របស់ខ្លួននេះ ។ ពាក្យថា មិនពោលនូវការស្អាតក្នុងធម៌ដទៃ គឺលើកតម្កើងនូវ គ្រូរបស់ខ្លួន នូវធម៌ដែលគ្រូនោះពោលហើយ នូវគណៈ នូវទិដ្ឋិ នូវបដិបទា